(ខេត្តបាត់ដំបង)៖ បុរសម្នាក់ប្រចណ្ឌប្រពន្ធបានឈានដល់កាប់សម្លាប់ប្រពន្ធ រួចរត់ក៏យកកាំបិតអារកខ្លួន ឯងបណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗ។ហេតុការណ៍ដ៏រន្ធត់នេះបានកើត ឡើងនៅវេលាម៉ោង ១៧ និង៤០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៩៦ ស្ថិតក្នុងក្រុមទី១៣ ភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានគូសបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យជាប្តី ឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ បានប្រើអំពើរហិង្សាកាប់ទៅលើប្រពន្ធ ឈ្មោះ សុខ លីន អាយុ២៧ឆ្នាំ បណ្ដាលឱ្យរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី៥(ពពីរ)។ ភ្លាមនោះដែរប្ដីស្មានថាប្រពន្ធស្លាប់ក៏រត់ទៅផ្ទះអ្នកជិតខាង រួចអាករសម្លាប់ខ្លួនឯងតែម្ដងទៅ។
ប្រជាពលរដ្ឋរស់នៅក្បែរខាងម្នាក់ឈ្មោះ គង់ សុធារិន ភេទប្រុស អាយុ ៤៧ឆ្នាំ បានបញ្ជាក់ឱ្យដឹងថា៖ នៅល្ងាចថ្ងៃទី១៣ ខណៈពេលរូបគាត់កំពុងអង្គុយផឹកស្រាបៀរនៅមុខផ្ទះជាមួយបងប្អូន ស្រាប់តែ ឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស បានដើរ មកផ្ទះរបស់ខ្លួន ហើយបានខ្ចីកាំបិត ហើយខ្លួនសួរថា យកកាំបិតធ្វើអី វាប្រាប់ថា ខ្ចីយកធ្វើទូរស័ព្ទ វាក៏ដើរមកជិតកាំជណ្ដើរផ្ទះ រួចស្រាប់តែអាករខ្លួនឯងស្លាប់តែម្ដងទៅ៕