ទីប្រឹក្សាឯកឧត្តម បណ្ឌិត ងួន ញ៉ិល បើកឡាន ម៉ាកISUZU ឡើងវ៉ាជែង ទៅបុករថយន្តម៉ាកHilux Vigo បណ្តាលឱ្យ មនុស្សប្រុស-ស្រី១៤នាក់ របួសធ្ងន់ស្រាល!
ដោយ Heng  ថ្ងៃទី 14 June, 2019  ម៉ោង 15:25 | សន្តិសុខ​សង្គម

(ខេត្តកំពង់ធំ) ៖ រថយន្ត២គ្រឿងបើកផ្ទុយទិសគ្នាហើយបុកគ្នាពេញទំហឹងបណ្ដាលឱ្យមនុស្សប្រុស-ស្រី១៤នាក់ របួសធ្ងន់ និងស្រាល ហើយរថយន្តទាំង០២គ្រឿងខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០៩ និង១០នាទីព្រឹកទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១១៩-១២០ ក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកHilux Vigo ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2E-9226 បើកបរទិសដៅពីជេីងទៅត្បូង) ដោយឈ្មោះ ប៊ុង បឿន ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិខ្លាកូនពីរ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ, មុខរបរបើកបររថយន្ត របួសធ្ងន់។ អ្នករួមដំណើរ ចំនួន១១នាក់៖
*១-ឈ្មោះ សា រឿន ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិវត្តដំណាក់ ខេត្តសៀមរាប (របួសធ្ងន់)។

*២-ឈ្មោះ ឈៀង ម៉េងហាក់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅខេត្តបាត់ដំបង(របួសស្រាល)។

*៣-ឈ្មោះ រៀម សាធា ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តសៀមរាប (របួសស្រាល)។

*៤-ឈ្មោះ ឈិត ឈា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តខេត្តសៀមរាប (របួសធ្ងន់)។

*៥-ឈ្មោះ ឈិត ឈាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តសៀមរាប (របួសស្រាល)។

*៦-ឈ្មោះ ឈិត យ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តសៀមរាប (របួសធ្ងន់)។

*៧-ឈ្មោះ សួន ប៊ុនរឹទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តបាត់ដំបង (របួសស្រាល)។

*៨-ឈ្មោះ ហុិត យោធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តសៀមរាប (របួសធ្ងន់)។

*៩-ឈ្មោះ ជៀប សារឿន ភេទប្រុស អាយុ២៥ឆ្នាំ (មុខរបរកម្មករសំណង់)រស់នៅខេត្តសៀមរាប (របួសធ្ងន់)។

*១០-ឈ្មោះ ឈៀង គង់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តបាត់ដំបង (របួសធ្ងន់)។

*១១-ឈ្មោះ ឈៀង លីយ៉ា ភេទស្រី អាយុ៦ឆ្នាំ កូនរបស់ឈ្មោះ ឈៀង គង់ (របួសធ្ងន់)។

ភាគីម្ខាងទៀតរថយន្ត ម៉ាកISUZU ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញY-2569 បើកបរទឹសដៅពីត្បូងទៅជើងផ្ទុយទិសគ្នា ដោយឈ្មោះ យិន សុង ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរទីប្រឹក្សាឯកឧត្តម បណ្ឌិត ងួន ញ៉ិល រស់នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់)។ អ្នករួមដំណើរឈ្មោះ យិន ម៉ាណែត ភេទស្រី អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ ឃុំជាមួយអ្នកបើកបររថយន្ត(របួសធ្ងន់)។ វត្ថុតាងយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបារាយណ៍។ មូលហេតុជាបឋម បង្កដោយអ្នកបើកបររថយន្តISUZU ឈ្មោះ យិន សុង បើកបរវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...