ជិះម៉ូតូពេលយប់លឿនពេកជ្រុលទៅបុករថយន្តចតស្ងៀមបែកក្បាលធ្លាយខួរស្លាប់ភ្លាម
ដោយ Heng  ថ្ងៃទី 14 June, 2019  ម៉ោង 12:20 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ បុរសជិះម៉ូតូក្នុងពេលយប់លឿនពេក បាបានបុកគូទ រថយន្ត​ក្រុមហ៊ុន​ តារា​ ស៊ី​ធី​ហ្គាស​ ដែល​ចយឈប់​ស្ងៀម​ ពេញទំហឹង បណ្តាលឱ្យបែកលលាដ៍ ក្បាលហូរឈាមស្លាប់នៅកន្លែងកើតហេតុភ្លាមៗ​ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី១៣ី១៣៣ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ជិត​និង​ភោជនីដ្ឋាន​ 8888 ផ្លូវ៥០ម៉ែត្រ​ ភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។

សមត្ថកិច្ចឱ្យដឹងថា សពជនរងគ្រោះឈ្មោះ រិន​ កាមិត្ត​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ ស្នាក់នៅ​ ភូមិ​ស្រុក​ចេក​ សង្កាត់​ជើង​ឯក​ ខណខណ្ឌដង្កោ, មានស្រុកកំណេីត​ ស្រុក​បាទី​ខេត្តតាកែវ​ និងមានប្រពន្ធឈ្មោះ គឹម ហ៊ាង អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់ នៅជាមួយប្តីខាងលើ មានស្រុកកំណើតនៅស្រុកត្រាំងកក់ ខេត្តតាកែវ មានកូនស្រីតូច២នាក់ ។

ជនរដ៊ងគ្រោះជិះម៉ូតូម៉ាក ឌ្រីមសង់​ សេរី​២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CR8373 ។ ចំណែករថយន្ត ដឹក​ស៊ី​ទែន​ហ្គាស​ របស់ក្រុមហ៊ុន​ តារា​ធី​ស៊ី​ ហ្គាស​ ចំណុះ ១តោនកន្លះ ម៉ាក​ ហ៊ីយ៉ានដាយ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ សៀមរាប​ 2A 7187 បើកបរ​ ដោយ​បុរស​មិន​ស្គាល់​ អត្តសញ្ញាណ​ បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​ ។
​ ​
តាម​ប្រភព​ពត៌មាន​ ពីន្លែង​កើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ រថយន្ត​ ដឹក​ស៊ី​ធុង​ ហ្គាស​ រថយន្ត​ ក្រុមហ៊ុន​ តារា​ ស៊ី​ធី​ ហ្គាស​ បានបើក​មកដល់​ ចំនុច​ខាងលើ​ ស្រាប់​តែ​ខូច​ ហើយហើយចតស្ងៀម ហើយ​ស្របពេល​នេះដែរ​ ក៍ស្រាប់តែ​ មាន​បុរសជនរងគ្រោះខាងលើ បាន​ជិះ​ម៉ូតូ​ ម៉ាក​ ហុងដា​ ឌ្រីម​សេរី​ ឆ្នាំ​២០១៥​ ពណ៌ខ្មៅ​ ធ្វើ​ដំណើរ​មកក្នុង​ទិសដៅ​ស្របគ្នា​ ហើយ​ផ្លូវ​ងងឹត​ ក៍បុកគូទរថយន្តដែលឈប់ស្ងៀម ពីក្រោយ​ពេញទំហឹង​ ដួលបោកក្បាល ធ្លាធ្លាយខួរស្លាប់ភ្លាមៗតែម្តង ។ ដោយ​ខាង​រថយន្ត​វិញ​ នៅពេល​ឃើញ​ហេតុការណ៍​បែបនេះ​ ក៍បាន​នាំគ្នា​រត់​គេច​ខ្លួន​បាត់​អស់​ទៅ​ ។

ក្រោយ​ពេលកើតហេតុ​ សពជនរងគ្រោះ​ត្រូវ​បានសមត្ថកិច្ច​ ទំនាក់ទំនង​ ហៅ​សាច់ញាតិ​ឱ្យមកទទួលយកទៅធ្វើបុណ្យ នៅ​ស្រុក​ខាង​ប្រពន្ធ​ ឯខេត្តតាកែវ​ ។ ចំណែករថយន្តនិងម៉ូតូត្រូវបាននគរបាលចរាចរណ៍ក្រុង បានចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ទៅរក្សាទុក​នៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ ដើមដើម្បីរងចាំធ្វើការដោះ ស្រាយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...