រថយន្តកុងតឺន័រទៀតហើយ បើក​​វ៉ាជែង​ជ្រុលទៅបុក​ម៉ូតូ​បើកបញ្ច្រាសទិសគ្នា បង្កឱ្យបុរសម្នាក់រងរបួសធ្ងន់!
ដោយ Heng  ថ្ងៃទី 13 June, 2019  ម៉ោង 15:46 | សន្តិសុខ​សង្គម

​(ភ្នំពេញ) ៖ រថយន្តកុងតឺន័រ​មួយគ្រឿង​បើក​វ៉ា​ជែង​រថយន្ត​១គ្រឿងទៀតនៅខាងមុខ ជ្រុល​ទៅបុក​ម៉ូតូ​វ៉េវ​បើកបញ្ច្រាសទិសគ្នា បណ្តាល​ឱ្យបុរសម្នាក់រងរបួសធ្ងន់ សន្លប់ស្តូកនៅកន្លែង កាលពី​វេលា​ម៉ោង​៨​​យប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ ។

​រថយន្តកុងតឺន័របង្ក ម៉ាក FUSO ពណ៌ ស ពាក់​ផ្លាក​លេខ ចង្កូត ស្តាំ KCHU-0068 នឹង សណ្តោង រ៉ឺម៉កពាក់​ផ្លាលេខព្រះសីហនុ 4A 8168​បើកបរ ក្នុង ទិសដៅពីត្បូងទៅជើង ។ ចំណែកម៉ូតូរងគ្រោះម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1CG-3867 បើកបរក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាស ទិសគ្នា ។ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់។

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឱ្យដឹងថា ខណៈដែល​ស្ថានភាព​ផ្លូវជាតិ​លេខ​៣ កំពុង​ស្ថាបនាការដ្ឋាន​គ្រឿងចក្រកាយ​ជា​ប្រឡាយ​អម​សងខាង​ផ្លូវ ចំណុចកើតហេតុ ជ្រៅ​សងខាងនៅឡើយ ការបើកបរវ៉ាជែងជួបការលំបាកហើយ ប្រឈម​គ្រោះថ្នាក់យ៉ាងខ្លាំង ។ នៅមុនពេលកើតហេតុ ដោយឃើញ រថយន្តបង្កខាងលើបើកវ៉ាជែងរថយន្ត មួយគ្រឿងទៀតក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈរថយន្តបង្កវ៉ាមិនទាន់ផុតផង បានបុកម៉ូតូរង គ្រោះចំ​ពីមុខពេញទំហឹង បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ សន្លប់ស្ដូកស្ដឹង ចំចំណែកអ្នកបើកបររថយន្តបង្កភ្លាមៗចុះពីលើ រថយន្តរត់គេចខ្លួនបាត់ ។ ប្រភពបានបន្តទៀត ថា ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសាមុយឯកជន សម្ភពរស្មីដឹកយកទៅសង្គ្រោះ។

​ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែន​ជ័យ បានមកពិនិត្យ ហើយវាស់វែងយកម៉ូតូ ព្រមទាំងរថយន្តយកទៅរក្សាទុកដើម្បីរង់ចាំ ការដោះស្រាយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...