(ខេត្តព្រះសីហនុ)៖ នាវេលាម៉ោង៩ និង០០នាទី ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានបង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀន តាមរថយន្តដឹកទំនិញធុនធំស្ថិតនៅ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។ តែពេលដេញបង្ក្រាបនោះ មុខសញ្ញាបានលោតចុះពីរថយន្ត ហើយរត់គេចរត់គេចខ្លួនពួនក្នុងព្របាត់។ ហើយបានធ្វើការឆែកឆេរក្នុងរថយន្ត រកឃើញថ្នាំញៀនចំនួន១០កញ្ចប់ និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។
លោកវរសេនីយ៍ឯក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានឱ្យដឹងថា មុខសញ្ញាចែកចាយគ្រឿងញៀនតាមរថយន្តធុនធំនេះ សមត្ថកិច្ចជំនាញ បានតាមដានឃ្លាំមើលយូរមកហើយ លុះដល់វេលាម៉ោងដូចខាងលើ ពេលសមត្ថកិច្ចឃាត់រថយន្តបំរុងឆែកឆេរ ស្រាប់តែមុខសញ្ញាបានបើករថយន្តធុនធំ យ៉ាងលឿនដើម្បីគេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានសម្រេចប្រើអាវុធបវុធបាញ់បំបែកកង់មុខ ពេលរថយន្ដត្រូវបញ្ឈប់ល្បឿន អ្នកបើកបរបានលោតចុះ ហើយរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ទៅ។ សមត្ថកិច្ចបានបន្តស្វែងរករហូតដល់ម៉ោង ១៤ និង០០នាទី ទៅហើយនៅតែមិនឃើញ។
ពេលដែលកម្លាំងជំនាញ់ធ្វើការឆែកឆេរក្នុងរថយន្តរកឃើញវត្ថុតាងមួយចំនួនមាន៖ ទី១•ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសាធាតុញៀនចំនួន ១០កញ្ចប់តូច។ ទី២•ឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន និងឯកសារអត្តសញ្ញាណ័ណ្ណសញ្ចាតិខ្មែរ ប័ណ្ណបើកបរ ជារបស់ ជនសង្ស័យមាន ឈ្មោះមុិច ចន្ថា ភេទប្រុស អាយុ៣២ ឆ្នាំ មានស្រុកកំណើត នៅ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរបើកបររថយន្ត។
ទៅយ៉ាងណាករណីលក់ និងប្រើប្រាស់ថ្នាំញៀនអ្នកបើកបរឡានដឹកទំនិញធំៗនៅខេតហតព្រះសីហនុនេះបានកើតឡើងមានជាយូរឆ្បាំមកហើយ ហើយសមត្ថកិច្ចធ្លាប់បង្ក្រាបទៀតផង។ មហាជនអំពាវនាវដល់សមត្ថកិច្ចគួបើកយុទ្ធនាការពិនិត្យទឺកនោមអ្នកបើកបររថយន្តធំៗដឹកទំនិញខេត្តព្រះសីហនុ-ភ្នំពេញរកសារធាតុញៀន ពីព្រោះកន្លងមកនេះគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវជាតិលេខ៤សាហាវៗណាស់៕