(ខេត្តកំពត)៖ បុរសម្នាក់បានស្លាប់នៅ់នៅនឹងកន្លែងចំណែកម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបុកពីក្រោយហើយកិន។ ករណីនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូកាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។
លោកវរសេនីយ៍ទោស៊ូវណ្ណាតនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ចេន រ៉េនអាយុ៣៦ ឆ្នាំ។ ចំណែកបុរសរងរបួសឈ្មោះ ព្រំ វិច្ឆិកា អាយុ ៣៤ឆ្នាំ។ទាំងពីរនាក់មានទីលំនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។
លោកនាយការិយាល័យបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី៦ ខែមិថុនាមានករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ១៤២-១៤៣ដោយរថយន្តបែនដឹកដីបុកពីក្រោយម៉ូតូមួយគ្រឿងបណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយស្លាប់នៅនឹងកន្លែង។
ចំណែករថយន្តបង្កបានជ្រុលធ្លាប់ក្នុងប្រឡាយក្រឡាប់ផ្ងារជើង។ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់រថយន្តម៉ាកនីសាន់ពណ៌សចង្កូតស្តាំពាក់ស្លាកលេខP-0039 នៅនឹងកន្លែងកើតហេតុនោះ៕