សូមប្រយ័ត្ន! យុវតីម្នាក់លេងទូរស័ព្ទបណ្តើរ បញ្ចូលថ្មបណ្តើរបានឆ្លងចរន្តអគ្គិនីឆក់ស្លាប់យ៉ាសង្វេគ
ដោយ Heng  ថ្ងៃទី 6 June, 2019  ម៉ោង 07:46 | សន្តិសុខ​សង្គម

(ខេត្តព្រៃវែង)៖ យុវតីម្នាក់បានឆក់ចរន្តអគ្គិនីស្លាប់ភ្លាមៗ បន្ទាប់ពីនាងបានលេងទូរស័ព្ទបណ្តើរ បញ្ចូលថ្មបណ្តើរ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ យុវតីរងគ្រោះ មានឈ្មោះធី ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំខាងលើ។

បើតាមអ្នកជិតខាង បានឱ្យដឹងថា មុនពេលកើតហេតុ យុវតីរងគ្រោះបានដេកនៅលើគ្រែក្រោមផ្ទះ ហលយបានកាន់ទូស័ព្ទចុចលេង ពេលនោះស្រាប់តែផ្ទុះឆក់ ធ្វើឱ្យនាងប្រកាច់ស្លាប់ភ្លាមៗ ហូរឈាមតាមមាត់ ។ ភ្លាមៗនោះពួកគាត់បានរាយការណ៍ប្រាប់ទៅនគរបាលប៉ុស្តិ៍ឱ្យចុះមកចុះពិនិត្យ មើល។

ក្រោយពីទទួលបានដំណឹង សមត្ថកិច្ចបានចុះមកដល់ផ្ទះកើតហេតុ ហើយបានពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសពដោតបានបញ្ជាក់ថា យុវតីរងគ្រោះបានបញ្ជូលថ្មទូរស័ព្ទ​ដោតនឹងព្រីភ្លើង ហើយលេងទូរស័ព្ទ សាកថ្មបណ្តើរ និងលេងបណ្តើរ បណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់។

ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពយុវតីឱ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...