នគរបាលខេត្តព្រះសីហនុ ៖ បុរស​ម្នាក់​ស្លាប់​នៅ​ក្បាលស្ពាន​ទឹកសាប មិមិនមែនជាឃាតកម្មទេ!
ដោយ Heng  ថ្ងៃទី 5 June, 2019  ម៉ោង 09:34 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ ​លោក​ឧ​ត្ត​ម​សេនីយ៍ ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ថ្លែងប្រាប់កាលពី​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នំា២០១៩​នេះ​ថា សមត្ថកិច្ច​កំពុងតែធ្វើការ​ងារ​នេះ ហើយ ​វា​មិនមែនជា​ករណី​ឃាតកម្ម​ទេ​។ លោក​បាន​បញ្ជាក់ថា “​ខ្ញុំ​កំពុង តែ​ធ្វើ​ការងារ រឿងនេះ​ជា​រឿង​ស្មុគស្មាញ វា​មិនមែនជា​ករណី​ឃាតកម្ម ចឹ​ង​បានជា​រឿង​ស្មុគស្មាញ ខ្ញុំ​កំពុងតែ​ធ្វើ​នីតិវិធី​”​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន បានបញ្ជាក់​ទៀតថា “​គ្រាន់តែ​ហៅ​ប្រធាន​ប៉ុស្តិ៍​មក​ធ្វើ​ការងារ​សួរនាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មិនទាន់​ឈានដល់​ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​ទេ ពីព្រោះ​ករណីនេះ មិនមែនជា​ករណី​ឃាតកម្ម ដោយ​ចេតនា​ទេ យើង​កំពុងតែ​សួរនាំ​ហៅ​មន្ត្រី​មក​សួរ​នាំនៅ​ស្នងការ​នគរបាល​ខេត្ត​”​។​

​មានការ​ចាប់ខ្លួន​មេ​ប៉ុស្តិ៍នគរបាល​ឃុំ​រាម (​គង់ សា​ម៉ៃ​) និង​សរុប​គ្នីគ្នា ៥​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់ យកទៅ​បោះចោល​នៅ​ក្បាលស្ពាន​ទឹកសាប និង​ក្នុង​គោលបំណង​បំបិទ​ភស្តុតាង​។​

​រឿងហេតុ​នេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​៣០ ខែឧសភា ២០១៩ លុះ​​ឡើង​ថ្ងៃទី​៣១ ខែឧសភា ទើប​គេ​ប្រទះឃើញ​សាកសព​។ សមត្ថកិច្ច​ចាប់ផ្តើម​ស្រាវជ្រាវ​រហូតដល់​មានការ​ចាប់ខ្លួន​មនុស្ស​មួយចំនួន​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​ក្រុមប្រឹក្សាឃុំ​រាម ស្រុក​ព្រៃនប់​មួយរូប ឲ្យ​ដឹងថា ថ្មីៗ​នេះ នៅ​ជិត​ស្ពាន​ទឹកសាប មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ហើយ​សាកសព​ត្រូវបាន​គេ​យកទៅ​បោះចោល​នៅ​ក្បាលស្ពាន​ទឹកសាប ក្នុង​គោលបំណង​បំបិទដាន​។​

​ប្រភព​ដដែល​បន្តថា ក្រោយ​កើតហេតុ ក៏មាន​ការស្រាវជ្រាវ​ពី​សមត្ថកិច្ច ក៏មាន​ការចាប់ខ្លួន​ជនសង្ស័យ​មួយចំនួន ដែល​ពាក់ព័ន្ធ​ផ្ទាល់ និង​អ្នក​រួមគំនិត ។ ក្នុងនោះជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មាន​ទាំង​មេ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រាម ឈ្មោះ គង់ សា​ម៉ៃ និង​ប្រជា​ការពារ​ភូមិ​មួយចំនួន រួម​និង​ម្ចាស់ផ្ទះ​បង្កហេតុ សរុប​៥​នាក់​។​

​ប្រភព​ដដែល​ប្រាប់​ពី​សាវតា​ខ្លះ ដែល​ឈានដល់​ការចាប់ខ្លួន​មនុស្ស​ច្រើន​នាក់​នេះ ដើម​ហេតុថា ចេញពី​ជម្លោះ​រវាង​ជនរងគ្រោះ និង​ម្ចាស់ផ្ទះ​លក់​ទិញ​ឈើ​មួយកន្លែង នៅ​ទឹកសាប ម្ចាស់ផ្ទះ មិន​ស្គាល់ឈ្មោះ ដោយ​គ្រាន់តែ​ដឹងថា អ្នកស្រុក​ហៅ ម៉ែ​អា​គៀត ដោយ​ប្រើ​ហិង្សា​ទៅវិញទៅមក រហូតដល់​ជនរងគ្រោះ​ស្លាប់​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...