រថយន្ដ ៣គ្រឿងបើកបញ្ច្រាសទិដបុកប៉ះគ្នា លាន់ដូចរន្ទះបណ្ដាលឱ្យស្លាប់តៃកុងម្នាក់ នៅសៀមរាប
ដោយ Heng  ថ្ងៃទី 1 June, 2019  ម៉ោង 12:01 | សន្តិសុខ​សង្គម

(ខេត្តសៀមរាប)៖ រថយន្ដ ៣គ្រឿងបើកបញ្ច្រាសទិសហើយបុកគ្នាពេញទំហឹងបណ្តាលឱ្យអ្នកបើកបររថយន្តម៉ាកហ្វតស្លាប់ម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង០០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ៦ ។

រថយន្ដម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE-8914 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីត្បូងទៅជើង ឆ្លងផ្លូវទៅបុករថយន្ដសាំងយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AD-4921 បើកបរពីលិចទៅកើត បណ្ដាលឱ្យរថយន្ដសាំងយ៉ុង វិលទៅបុកជាមួយរថយន្ដ ហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-3551 របស់ក្រុមហ៊ុនវីរ:ប៊ុនថាំង បើកបរដោយឈ្មោះ សុខ វីរ: ភេទប្រុសអាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិអង្គសង្កែ ឃុំពោធិរំចាក ស្រុក ព្រៃកប្បាស ខេត្ដតាកែវ ធ្វើដំណើរពីកើតទៅលិច។

ក្រោយកើតហេតុរួច អ្នកបើកបររថយន្ដកាមរីបាឡែន និងរថយន្ដសាំងយ៉ុង ចុះរត់គេចខ្លួនបាត់អស់។ ករណីនេះ បណ្ដាលឱ្យអ្នកបើកបររថយន្ដហ្វត ស្លាប់នៅនឹងកន្លែងកើតហេតុ និងខូចខាតរថយន្ដ៣គ្រឿងក្នុងសភាពធ្ងន់។ សមត្ថកិច្ចចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីដោះស្រាយពេលក្រោយ។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...