ស្លាប់៥នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣១ ខែឧសភាម្សិលមិញ
(ភ្នំពេញ)៖ កាលពីម្សិលមិញនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់, របួស ស្រាល៦ និងរបួសធ្ងន់១១នាក់ នេះបើយោងតាមរបាយ ការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឱ្យខូចខាតម៉ូតូចំនួន១៤គ្រឿង, រថយន្តតូច៤គ្រឿង និងរថយន្ដធុងធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង និងបត់គ្រោះថ្នាក់។
សូមបញ្ជាក់ថា រយៈពេល៣១ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣៤៨លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៥៥នាក់ របួសធ្ងន់៣៤១នាក់ និងរបួសស្រាល១៦៣នាក់៕
Loading...
loading...