ពលរដ្ឋចំអកតាមបណ្តាញសង្គមហ្វេសប៊ុក រឿងដោះលែងមន្ដ្រីនគរបាលដែលបន្លំលួច ipad ឱ្យរួចខ្លួនពីសំណាញ់ច្បាប់ គ្រាន់តែធ្វើកិច្ចសន្យា និងមានអ្នកធានា !
ដោយ Heng  ថ្ងៃទី 31 May, 2019  ម៉ោង 21:32 | សន្តិសុខ​សង្គម

ភ្នំពេញ៖ មន្ត្រីនគរបាល ដែលបន្លំលួច iPad ពីហាង វីន ក្នុងខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ច​នៃនាយកដ្ឋាន​នគរបាល​ព្រហ្មទ​ណ្ឌ ដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីឲ្យធ្វើកិច្ចសន្យា និងមានអ្នកធានា ។

សូមបញ្ជាក់ថា មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ បណ្ដាញព័ត៌មានក្នុងស្រុកថា «បន្ទាប់ពីបញ្ចប់​ការសួរនាំ​នៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរ​បាលខាង​លើ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយ​ធ្វើកិច្ចសន្យា​អប់រំ និងមានអ្នកធានាត្រឹមត្រូវ។ ករណីនេះ មិន​មែន​ជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំង​ពីរទាំង​ខាង​ម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្រប​សម្រួល​បញ្ចប់ហើយ​ដែរ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ»។

សារប្រតិកម្ម និងរិះគន់យ៉ាងព្រោងព្រាត ក៏ដោយសារតែមន្រ្តីនគរបាលរូបនេះ ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌធ្វើការដោះលែងទៅវិញ ដោយមិនបានបញ្ជូនទៅកាន់តុលាការ ដើម្បីឱ្យទទួលទោសនោះទេ។ សម្រាប់ប្រជាពលរដ្ឋវិញ បានចាត់ទុកថា ករណីនេះជានិទណ្ឌភាពមួយ ដែលគួរនាំលុបបំបាត់ និងយកច្បាប់ជាធំ, នរណាប្រព្រឹត្តខុសត្រូវតែទទួលទោសតាមច្បាប់។ បើមិនដូច្នេះទេ និងមានមន្ត្រីនគរបាលផ្សេងទៀត ដើរលួចបន្លំ ipad របស់ប្រជាពលរដ្ឋផ្សេងៗងទៀត ព្រោះវាគ្មានទោសដូចករណីនេះ។ ហើយប្រសិនបើស្ថាប័ននគរបាលចាំជួយគ្នាយ៉ាងដូច្នេះ តើច្បាប់របស់កម្ពុជាវាទៅជាស្អីទៅវិញ។ ជា

ប្រជាពលរដ្ឋខ្លះទៀត បានបញ្ចេញយោបល់ដោយលើកឡើងថា បង្កើតច្បាប់មកធ្វើអ្វី បើមិនអាចអនុវត្តសូម្បីតែសែស្រឡាយអ្នកធំយ៉ាងដូច្នេះ។ ប្រជាពលរដ្ឋ និងអ្នកលេងបណ្តាញសង្គម facebook និងមតិគ្រប់មជ្ឈដ្ឋាន មិនអាចទ្រាំនឹងចំណាត់របស់ សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌនោះទេ ដោយមិនព្រមកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ បែរជាដោះលែងឱ្យត្រឡប់ទៅផ្ទះវិញយ៉ាងដូច្នេះ។

មតិនិស្សិត និងមន្ត្រីជាច្រើនបានលើកឡើងថា គេចាំមើលក្រសួងយុត្តិធម៌ ចេញមកមានវិធានការការពារច្បាប់របស់កម្ពុជា ដូចករណីមន្ត្រីនគរបាលឈ្មោះដួង ណាគ្រី ដែលសឹងតែរួចខ្លួនពីសំណាញ់ច្បាប់ដោយសារតែ មានការសម្រាលពីស្ថាប័ននគរបាល តែក្រសួងយុត្តិធម៌បានជម្រុញឱ្យអនុវត្តតាមច្បាប់រហូតនាំខ្លួនទៅតុលាការចាត់ការតាមច្បាបើ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...