វិធានការក្តៅទៀតហើយ! ឯកឧត្តមអភិបាលរាជធានីភ្នំពេញប្រកាសបង្ក្រាប​ល្បែងស៊ីសងគ្រប់ប្រភេទ នៅ​ទូទាំង​១៤​ខណ្ឌ​ តែម្តងនេះគេមិនដឹងថា ល្បែងទឹកភ្លៀងនៅតែរំលងមិនបង្ក្រាបដដែលឬយ៉ាងណា?
ដោយ Heng  ថ្ងៃទី 31 May, 2019  ម៉ោង 17:32 | រាយការណ៍​ពិសេស

(ភ្នំពេញ) ​៖​ ឯកឧត្តម ឃួង ​ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​ជា​វិធានការ​ក្តៅ​ឋត៊ទៀយ៊តហើយក្នុង​ការបង្ក្រាប​បទល្មើស​ និងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំង១៤​ខណ្ឌ ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ​ ប៉ុន្តែវិធានការបែបនេះធ្លាប់ប្រកាសជាច្រើនដងមកហើយ ពុំមានប្រសិទ្ធិភាពសោះ ដែលប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្ទើរតែអស់ជំនឿទៅហើយ។

ឯកឧត្តម ឃួង ​ស្រេង​ ​បានដាក់ចេញនូវយុទ្ធនាការបែបនេះបានធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ឆ្នាំ​២០១៩​ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​ដោយ​មាន​ការចូលរួម​ពី​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល និង​ប៉េអឹម អាជ្ញាធរ​ដែនដី​ទាំង​១៤​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

ពាក់ព័ន្ធ​នឹង​ល្មើស​ល្បសល្បែងស៊ីសងនៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម ​ឃួង​ ស្រេង ​បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា នៅក្នុងរាជធានីភ្នំពេញកើតឡើងនូវល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​នេះ​ជា​បញ្ហា​មួយ​ក្តៅគគុក ដែលអភិបាលខណ្ឌទាំង១៤ ត្រូវ​យកចិត្តទុកដាក់​ក្នុង​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងនោះ។ ​ល្បែងស៊ីសងខុសច្បាប់វាជាចំណុចដែលផ្ដើមឱ្យមានបទល្មើសផ្សេងៗធ្វើឱ្យបាត់បង់ស្ថិរភាពនៅក្នុងសង្គមដូចជាអំពើ​ឆក់​ប្លន់​លួច​ជាដើម​។​

ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខាងលើនៅក្នុងរាជធានីភ្នំពេញនេះ ពលរដ្ឋមួយចំនួនលើកឡើងថា អាជ្ញាធរនៅតាមមូលដ្ឋានគួរធ្វើជាឡើងប្រដូចភ្លៀងរលឹម មិនត្រូវបង្ក្រាបតែមួយរយៈបណ្តែតបណ្តោយឱ្យកើតឡើងវិញទេ ដែលធ្វើឱ្យគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងផលប្រយោ ជន៍ ជាពិសេសល្បែងទឹកភ្លៀងខុសច្បាប់លេងពេញ បន្ទុកក្នុងខណ្ឌ៧មករា អាជ្ញធររាជធានីភ្នំពេញមិនដែលធ្វើការបង្ក្រាបម្តងណាឡើង។ ហើយល្បែងភ្នាល់តាម internet ,ល្បែងជល់មាន់, ល្បែងបាល់,ឆ្នោតកន្ទុយ លេខ,ជាពិសេសបៀអាប៉ោងលេងតាមផ្ទះតាមភូមិ មហាអនាធិតេយ្យ។

ដោយឡែកក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងការទប់ស្កាត់​រថយន្ត​ធំៗ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ការដោះ ស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរ​នៅក្នុង​រាជធានី​ភ្នំពេញ ​ខណៈដែល​រាជធានី​មួយ​នេះ​តែង​ទទួលរង​នូវ​ការកកស្ទះ​ចរាច​រណ៍​រាល់ថ្ងៃ​។​ មានវិធានការទៅលើអ្នកបង្កគ្រោះថ្នាក់ចរាចរ​ដោយ​បើក​គេចវេះ​ពីការ ទទួលខុសត្រូវមុខច្បាប់ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ​។​ការ​ពិនិត្យ​ទៅលើ​ការកកស្ទះ​ចរាច​រណ៍​ដើម្បី​រក​វិធានការ​ដោះស្រាយ​ធ្វើយ៉ាងណា​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរណ៍​​នៅ​តំបន់​ស្មុគស្មាញ​មួយ​ចំនួន​។​

ឯកឧត្តម ឃួង ​ស្រេង ​ក៏បានដាក់ចេញ​នូវ​វិធានការ​មួយចំនួ​ន​ទៀតដូចជា​ការរៀបចំ​សណ្ដាប់ធ្នាប់​ចិញ្ចើមផ្លូវ​សាធារណៈ​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។ ករណីរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវ​សាធារណាធារណៈនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញនេះ ពលរដ្ឋថា វិធានការដូចយកដៃម្ខាងវែកចកក្នុងទឹកជារឿងដែលចៅហ្វាយក្រុងម្នាក់ណាក៏បរាជ័យរឿងនេះដែរ ព្រោះជាវិធានការគ្មានយុទ្ធសាស្រ្តច្បាស់លាស់។

ក្រៅតែពីបញ្ហាគ្រឿងញៀនដែលកំពុងប្រឈម ហើយអាជ្ញធររាជធានីភ្នំពេញកំពុងធ្វើការដោះស្រាយនោះ ឯកឧត្តម ឃួង ​ស្រេង បានបញ្ជាឱ្យមានវិធានការទៅលើទូកនេសាទ ​ដែល​ចត​យ៉ាង​អាណាធិបតេយ្យ​នៅ​តាម​ដង​ទន្លេ​ពិសេស​នៅ​ក្បែរ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងប៉ះពាល់នូវសោភ័ណភាពនៅរាជធានីភ្នំពេញ​។​

ដោយឡែកបែរត្រីមួយចំនួននៅតាមមបណ្ដោយដងទន្លេសាប​ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានជំរុញ និងដាក់ចេញជាផែនការឱ្យអាជ្ញាធរខណ្ឌដែលមានដែនដីរបស់ខ្លួននៅតាម​បណ្ដោយ​ដង​ទន្លេសាប​នេះ​ត្រូវតែមាន​វិធានការ​ទប់ស្កាត់​ដើម្បី​ធ្វើយ៉ាងណា​ឱ្យទន្លេសាបមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ​៕

loading...