(ភ្នំពេញ) ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បានបើកបុកម៉ូតូ១គ្រឿង ជិះឌុបគ្នា៤នាក់ បណ្ដាលឱ្យបួសធ្ងន់៣នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៣១០ កែងផ្លូវលេខ១០៥ ក្នុង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ H1 បានបើបបរតាមបណ្ដោយផ្លូវលេខ៣១០ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-5209 ជិះគ្នា៤នាក់ តាមបណ្ដោយផ្លូវ១០៥ ទិសដៅពីត្បូងទៅជើងខ្វែងទិដគ្នា ត្រូវបានរថយន្តបង្កខាងលើបុកចំពីចហៀងពេញទំហឹង បណ្ដាលឱ្យរបួសធ្ងន់៣នាក់ ស្រាលម្នាក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រង់ចាំដោះស្រាយតាមច្បាប់៕