បើធូររលង់ដូចសព្វថ្ងៃ តំបន់អភិរក្សប្រើប្រាសច្រើនយ៉ាងសំឡូតប៉ៃលិន នឹងវិនាសនៅថ្ងៃខាងមុខ
ដោយ Heng  ថ្ងៃទី 29 May, 2019  ម៉ោង 11:13 | សន្តិសុខ​សង្គម

(ខេត្តប៉ៃលិន) ៖ តំបន់ការពារធនធានធម្មជាតិប្រើប្រាស់ច្រើន យ៉ាង សំឡូតប៉ៃលិន ក្លាយទៅជាវាលរហោដ្ឋានមានកន្លែងខ្លះកំពុងត្រូវគេដុតរានព្រៃ យកដីដាំដំណាំនៅក្នុងតំបន់នោះ។ ពាក់ព័ន្ធនឹងករណីនេះមន្ត្រីអភិរក្សបានលួចប្រាប់ក្រុមអ្នកសារព័ត៌មានថា កន្លងមកមានក្រុមជនល្មើសបានលួច ចូលកាប់ឈើធំៗក្នុងតំបន់អភិរក្សនេះ បើទោះជាមានការហាមប្រាមដោយច្បាប់យ៉ាងណាក៏ដោយ។

ប្រភពដដែលបានឱ្យដឹងថា នៅវេលាម៉ោង៥ និង៣០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ដើមឈើគគីរធំៗចំនួន២ដើមមានអាយុប្រហែលជាង១០០ឆ្នាំមានកម្ពស់ជាង៥០ម៉ែត្រ នៅចំណុចភូមិសាស្រ្តជើងភ្នំរមៀត ត្រូវគេលួចកាប់ស្ថិតនៅក្នុងដែនអភិរក្សត្រង់ចំណុចស្លេវ ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

ប្រភពបន្តទៀតថា ដើមគគីរទាំង២ដើម ដែលគេលួចកាប់រំលំនេះ ត្រូវបានរាយការណ៍ជូនទៅខាងមន្ទីរបរិស្ថានខេត្តប៉ៃលិនម្តងរួចទៅហើយ ដើម្បីរក្សាទុកកាត់ធ្វើទូក ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តបានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នេះថា ជនសង្ស័យដែលលួចកាប់រំលំដើមគគីរទាំង២ដើម មានឈ្មោះ ឆាយ ឡៃ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅចំណុចខាងលើ ដោយនៅជាប់នឹងដើមគគីរ នោះមានសរសេរអក្សរអង់គ្លេស lai ។ ហើយគាត់ជាអ្នករកស៊ីកាត់ ឈើលក់ហើយនៅក្នុងបរិវេណផ្ទះគាត់សំបូរទៅដោយឈើផងដែរ ។

លោកបន្តទៀតថា ក្រោយពេលហៅសួរនាំរួច ខាងក្រសួងធ្វើការពិន័យជាទឹកប្រាក់ចំនួន៣១លានរៀល ។ រីឯឈើគគីរទាំង២ដើមខាងលើលោកនឹងឱ្យមន្ត្រីដឹកយកទៅរក្សាទុកសិន ដើម្បីចាត់ការតាមក្រោយ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...