(ខេត្តមណ្ឌលគិរី)៖ មានសេចក្តីរាយការណ៍ថា រថយន្តយីឌុបដឹកឈើរបស់ឧកញ៉ា សុឹង សំអុល ចំនួន២០គ្រឿង និងបានដឹកឈើមកដល់ទីរួមខេត្តមណ្ឌល ចេញពីស្រុកកោះញែកឆ្ពោះទៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ជាបន្តបន្ទាប់ម៉ោង៩ និង១៣នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។ ករណី នេះ លោក គង់ វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើកោះ អះអាងប្រាប់អ្នកកាសែតថា ឡានឈើនេះមានច្បាប់ត្រឹម ១២គ្រឿងទេ បើដល់២០គ្រឿងនោះលោកមិនបានដឹងទេ។
បញ្ហាខាងលើនេះមានមន្ត្រីខ្លះបង្ហើបឱ្យដឹងថា៖ ឧកញ៉ា សុឹង សំអុល កាត់ PC ជាប្រភេទឈើក្រហម តែការដឹកជញ្ជូននេះជាឈើឡាំងជ្រុង ដែលឧកញ៉ា សុឹង សំអុល ប្រមូលទិញដោយខុសច្បាប់ពីតំបន់ផ្សេងៗក្រៅពីក្រុមហ៊ុនរបស់គាត់ ដែលគ្មានឈើសោះ។ ប៉ុន្តែឧកញ៉ារូបនេះធ្វើជំនួញឈើបែបនេះជាយូរឆ្នាំមកហើយមិនដែលការទប់ស្កាត់តាមផ្លូវច្បាប់បានម្តងណាឡើយ។
គេសង្ស័យថា ឧកញ៉ា សុឹង សំអុល អាចដឹកឈើទាំងនេះឆ្ពោះទៅវៀតណា ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយសារគាត់ដឹកឈើទាំងនោះវាងទៅតាមផ្លូវសំពោចស្រែរនាម ភ្នំព្រិច បុកមកស្រុកស្នួល ឆ្លងប៉ុស្តិ៍ព្រំដែនទៅវៀតណាមដោយរលូន ប្រសិនបើសមត្ថ កិច្ច អាជ្ញាធរ ជំនាញ រួមទាំងគយផងរួមគំនិត ទទួលយកប្រយោជន៍រៀងៗខ្លួន ដោយជួយបិទបាំង PCកូនកាត់ជូនលោកឧកញ៉ា សុឹង សំអុល យ៉ាងរលូន។
មានការកត់សម្គាល់ថា ជាទម្លាប់ឧកញ៉ា សុឹង សំអុល គាត់តែងតែដឹកជញ្ជូនឈើបន្លំ PC ដោយប្រើវិធីរត់ការបង់លុយដល់ជំនាញទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើបានដោយរលូនមិនដែលបរាជ័យម្តងណាឡើយ។ ហើយនៅយប់ថ្ងៃទី២១នេះលោកឧកញ៉ា សុឹង សំអុល ដឹកឈើឆ្លងដែនទៅវៀតណាម ខណៈលេចឮថាចំណាយកញ្ចប់លុយរត់ការរួចហើយជាមួយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ តាមរយៈរថយន្តដឹកឈើគ្មានច្បាប់មួយចំនួនជ្រក PC នៃចំនួន១២រថយន្តនេះនៅមិនទាន់គិតការដឹកលើសទម្ងន់ និងបន្លំប្រភេទឈើប្រណិតផងនោះ។
ទាក់ទងនឹងការលើកឡើងខាងលើនេះ អង្គភាព ខ្មែរអង្គរ មិនទាន់អាចសការបំភ្លឺពីលោក ឧកញ៉ា សុឹង សំអុល បាននៅឡើយទេ៕