(ខេត្តកណ្តាល) ៖ មានករណីជិះម៉ូតូបុកបង្កាន់ដៃស្ព្ពានព្រែកក្តាមធ្លាក់ពីលើស្ពានស្លាប់១នាក់ និងរបួសធ្ងន់៣នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតកាលពីវេលាម៉ោង១៦ និង៣៥នាទី រសៀលថ្ងៃទី១៩ ខែឧសភាឆ្នាំ២០១៩ ចំណុចស្ពានព្រែកក្តាមត្រើយខាងកើតភូមិទួលងោកឃុំកំពង់លួងស្រុកពញាឮ ខេត្តកណ្តាល។
នគរបាលនគរបាលស្រុកពញាឮបានបញ្ជឱ្យដឹងថា នៅ វេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល 1Y-4849 បើកបរដោយឈ្មោះ ពុំទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ពាក់មួកសុវត្ថិភាព (រងរបួសធ្ងន់)។ មានអ្នករួមដំណើរចំនួន ០២នាក់៖ ១-ឈ្មោះពុំទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស(ស្លាប់នៅកន្លែងកើតហេតុ), ២-ឈ្មោះពុំទាន់ស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់)។
ពួកគេជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើងម(ភ្នំពេញ-កំពង់ចាម) លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុករះជាមួយបង្កាន់ដៃស្ពានខាងឆ្វេងបណ្ដាលឱ្យអ្នកបើកបរ និងអ្នករួមដំណើរ ខ្ទាតធ្លាក់ពីលើស្ពានស្លាប់នៅនឹងកន្លែងកើតហេតុ ០១នាក់ និងរងរបួសធ្ងន់ចំនួន០២នាក់។
ប្រភពបានឱ្យដឹងទៀតថា បច្ចុប្បន្នសាកសពកំពុងរងចាំក្រុមគ្រួស្រួសារួ មកទមកទទួល យកទៅធ្វើបុណ្យ ចំណែកអ្នករងរបួស បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។ ដោតឡែកម៉ូតូបានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់លួង៕