ស្លាប់៤នាក់ និងរបួស២៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៨ ខែឧសភាម្សិលមិញ
ដោយ Heng  ថ្ងៃទី 19 May, 2019  ម៉ោង 16:19 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០ លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល១០នាក់ និងរបួសធ្ងន់១៣នាក់ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារ ណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះ ថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១២គ្រឿង, រថយន្ដធំ១គ្រឿង និងរថយន្តតូច៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, មិនគោរសិទ្ធិ, មិនប្រកាន់ស្ដាំ និងកត្ដាយាន។

សូមបញ្ជាក់ថា រយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង២០៧លើក, បណ្ដាលឱ្យមនុស្សស្លាប់ចំនួន៩០នាក់ របួសធ្ងន់២០៤នាក់ និងរបួសស្រាល១០១ នាក់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...