(ភ្នំពេញ)៖ នារីម្នាក់បានត្រូវជនល្មោភកាមប្រើល្បិចឱ្យមិត្តភក្តិបបួលទៅញ៉ាំអាហារនៅត្រើយម្ខាង និងអូសក្រឡាចូលច្រៀងខារាអូខេរហូតយប់ជ្រៅ រួចប្រើល្បិចថា ជូននាងទៅផ្ទះហើយឌុបចូលផ្ទះសំណាក់ចាប់បង្ខំរួមភេទមិនបានសម្រេច ដោយនាងស្រែកផ្អើលដល់សន្តិសុខ, ហើយបន្តលួងលោមចាកចេញទៅកន្លែងស្ងាត់ចាប់រំលោភបាន សម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់។ ករណីនេះបានកើត ឡើងកើតឡើងកាលពីវេលាម៉ោង០៣ និង១៥នាទីទាបភ្លឺឈនចូលថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបឹងកក់ ចំណុចដីឡូមួយកន្លែងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជនរងគ្រោះមានឈ្មោះ អែម ស្រីណា ហៅក្រៅ ស្រីពេជ្រ ភេទស្រី២៩ឆ្នាំ ស្នាក់នៅម្តុំផ្លូវដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ៣។ ជនរងគ្រោះបានរៀបរាប់ដឹងថា មុនពេលកើតហេតុខ្លួនបានស្គាល់មិត្តភក្ដិស្រីម្នាក់ទៀត ទើបតែរយៈពេល៣ខែតែប៉ុណ្ណោះ ខណៈមុនពេលដែលកើតហេតុវេលាម៉ោង៩យប់ក៏មិត្តភក្តិគាត់ (ស្ត្រី) ជិះម៉ូតូកង់បីឥណ្ឌាមកយកជនរងគ្រោះទៅញ៉ាំអីនៅខាងត្រោយម្ខាង។
លុះពេលដែលញ៉ាំអីរួច ក៏បន្តទៅច្រៀងខារ៉ាអូខេបន្តនៅម្តុំជ្រោយចង្វារ ខណៈដែលច្រៀងចប់រូចជនសង្ស័យម្នាក់ប្រុសជាមិត្តភក្តិរបស់មិត្តភក្តិស្រី បានប្រើល្បិចជូនជនរងគ្រោះទៅផ្ទះដោយនិយាយថា ផ្ទះក្បែរគ្នា ដោយខ្លួន (ជនរង គ្រោះ) មិនមានម៉ូតូជិះផងនោះក៏ព្រមទៅជាមួយ រួចក៏ជិះម៉ូតូមួយគ្រឿងហុងដាស្តុបពី ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1HL-5880 ដែលជាម៉ូតូរបស់ជនល្មោភកាម ហើយបានជិះចូលក្នុងផ្ទះសំណាក់មួយកន្លែងនៅម្តុំផ្លូវទំនប់៣៧០ រួចបានចាប់ខាងស្រីបង្ខំមិនបានសម្រេចជនរងគ្រោះបានស្រែកបង្កការភ្ញាក់ផ្អើលដល់សន្តិសុខផ្ទះសំណាក់ ហើយជនរងគ្រោះរត់ចេញក្រៅត្រូវបានជនសង្ស័យតាមលួងលោមឱ្យជិះម៉ូតូជាមួយ រួចដឹកចេញ ទៅម្តុំដីឡូមួយកន្លែងនៅក្នុងប្លុកបឹងកក់រួចធ្វើសកម្ម ភាពចាប់រំលោភបានម្តងដោយប្រើអំពើហិង្សា ទះកំភ្លៀងចំនួនមួយដៃ ហើយធ្វើសកម្មភាពចាប់ផ្តួលនាងទៅដី និងធ្វើសកម្មភាពបង្ខំរំលោភបានសម្រេចតែម្តង។
ក្រោយធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេចរួចមកជនសង្ស័យបានដឹកជនរងគ្រោះយកទៅទំលាក់ចោលនៅម្តុំDN ទើបបង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុសួរនាំផងដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឱ្យសមត្ថកិច្ចតាមស្រាវជ្រាវតាមជនបង្ខំរួមភេទយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕