(ខេត្តព្រៃវែង) ៖ ជនសង្ស័យជាឃាតក រឹតកសម្លាប់ស្ត្រីម្នាក់ក្នុងផ្ទះសំណាក់ រំចង់ ដែលមានប្តីជាមន្ត្រីអាវុធហត្ថស្រុកលើកដែក ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែងវែកមុខ និងចាប់ឃាត់ខ្លួនបានហើយ នៅវេលាម៉ោងជាង០៨ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នេះ នៅចំណុចឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី៨ ខែឧសភា កន្លងទៅ ស្ត្រីជនរងគ្រោះត្រូវប្រុសស្នេហ៍នាំចូលផ្ទះសំណាក់ ដេកបន្ទប់លេខ ២០៧ ហើយក៏ត្រូវប្រុសស្នេហ៍រឹតកសម្លាប់ប្លន់យកលុយ គ្រឿងអល្លង្កា ហើយក៏គេចខ្លួនបាត់។ ដោយសារបន្សល់ភិនភាគ និងស្លាកលេខម៉ូតូ ក្នុងកាម៉េរ៉ាសុវត្ថិភាព ទើបកម្លាំង
កងរាជអាវុធហត្ថខេត្តព្រៃវែងបើកការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យនាំយកទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីសួរចម្លើយ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែងបានឱ្យដេងថា ជនសង្ស័យមានឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រីឯនារីជនរងគ្រោះឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
បើតាមមន្ត្រីអាវុធហត្ថខេត្តបានលួចបង្ហើបប្រាប់ថា នឹងនាំជនសង្ស័យរូនទៅធ្វើត្រាប់ពីសកម្មភាពសម្លាប់នារីរងគ្រោះឡើងវិញនៅផ្ទះសំណាក់រំចង់ ដែលជាកន្លែងកើតហេតុ កក្នុងថ្ងៃនេះដដែ