(ខេត្តព្រៃវែង) ៖ បុរសម្នាក់ បានធ្វើសកម្មភាពរឹកកសម្លាប់ស្រីស្នេហ៍ប្លន់យកលុយកាក់ និងគ្រឿងអាលង្កា ក្នុងបន្ទប់ផ្ទះសំណាក់ រំចង់ ហើយជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។ ករណីប្លន់សម្លាប់ខាងលើបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ឈ្មោះ រំចង់ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
នគរបាលខេត្តព្រៃវែងបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បាននាំគ្នាមកជួលបន្ទប់ផ្ទះសំណាក់យីហោ “រំចង់” ស្នាក់នៅ លុះដល់ម៉ោងកើតហេតុខាងលើ ភាគីខាងបុរសបានចេញពីបន្ទប់មុនបាត់ទៅ ។ ភ្លាមនោះខាងផ្ទះសំណាក់ទូរស័ព្ទដែលដាក់ក្នុងបន្ទប់គ្មានអ្នកលើក ក៏ឡើងទៅមើលស្រាប់តែឃើញនារីរងគ្រោះដេកស្លាប់នៅលើគ្រែដោយមានស្នាមរឹតកសម្លាប់ ទើបម្ចាស់ផ្ទះរាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ចុះទៅដល់កន្លែងកើត ហេតុ ដើម្បីពិនិត្យកោសល្យវិច័យសាកសព ដើម្បីធ្វើការស្រាវជ្រាវស្វែងរកចាបជនល្មើសយកផ្តន្ទាទោសតាមច្បាប់ ៕