ស្លាប់៣នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៨ ខែឧសភាម្សិលមិញ
ដោយ
Heng ថ្ងៃទី
9 May, 2019 ម៉ោង
15:06 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់៥នាក់។ នេះយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន៧គ្រឿង, និងរថយន្តតូច២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើត ឡើង១០០លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៤៣ នាក់ របួសធ្ងន់៨៨នាក់ និងរបួសស្រាល៣៥នាក់៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
