រថយន្តធុនធ្ងន់៣គ្រឿង បុកគ្នាពេញទំហឹងនៅផ្លូវជាតិលេខ៤ ម្តុំពេជ្រនិលពេលមេឃកំពុងភ្លៀង
ដោយ Heng  ថ្ងៃទី 9 May, 2019  ម៉ោង 15:22 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ នៅវេលាម៉ោង ១រសៀលថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៩ នេះ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣ គ្រឿង បុកគ្នាពេញ ទំហឹង ចំពេលមេឃកំពុងមានភ្លៀង ដែលបានបណ្តាលឱ្យរថយន្តទាំង៣គ្រឿង រងការ ខូចខាតយ៉ាងដំណំ តែពុំបានបង្កឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៨-១១៩ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ហើយសមត្ថ កិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ ដោះស្រាយ ជាពិសេសសម្រួលចរាចរណ៍ជូនអ្នកដំណើរឆ្លងកាត់តាមទីនោះ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...