បុរសម្នាក់ ខឹងនឹងគ្រូបង្រៀនម្នាក់ទាក់ទងប្រពន្ធរហូតធ្វើឱ្យលែងលះនឹងខ្លួន បានស្កាត់ពីខេត្តបន្ទាយមានជ័យ មកបាញ់សម្លាប់ដល់ខេត្តកំពង់ស្ពឺ
ដោយ Heng  ថ្ងៃទី 9 May, 2019  ម៉ោង 01:46 | សន្តិសុខ​សង្គម

(ខេត្តកំពង់ស្ពឺ)៖ ករណី​ឃាតកម្ម​គិត​ទុក​ជា​មុន​ បុរសជនសង្ស័យម្នាក់បានយកកាំភ្លើងខ្លីបាញ់បុរសម្នា​ក់ជាគ្រូបង្រៀនម្នាក់កំពុងសម្រាកហូបបាយជាមួយគ្រូបង្រៀនដទៃទៀតក្នុងកូនរោងតូចមួយនៅកណ្តាលទីធ្លាសាលា បណ្តាលឱ្យស្កាប់ភ្លាមៗ។ ករណីបាញ់ប្រហារសម្លាប់មនុស្សនេះបានកើតឡើង នៅវេលា​ម៉ោង​១២ និង៣​៥នាទី​ថ្ងៃពុធ ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ នៅអនុវិទ្យាល័យតាំងរបង ឃុំហោងសំណំ​ ស្រុកឱរ៉ាល់​ ខេត្ដកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក​ ប៊ុត​ ប៊ុនធឿន​ អធិ​ការ​នគរបាល​ស្រុក​ឱរ៉ាល់​ឱ្យដឹងថា ជនល្មេីសមានឈ្មោះ ជួន​ ធានី​រាសី​ ភេទភេទប្រុកើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩០​ មានស្រុកកំណេីត​ ភូមិបាឡាត ឃុំនរា​ ​ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ៤​ សង្កាត់​ ព្រះពន្លា​ ក្រុងសេរីសោភ័ណ​ ​ខេត្ត​ បន្ទាយមា​នជ័​យ​ មុខរបរ​ ជាងធ្វេី​មាស​ មានឪពុកឈ្មោះ​ ជួន​ គឹ​ម​រ៉ាត់​ ម្ដាយ​ឈ្មោះ​ អ៊ូ​ ផល្លា​ និងមានប្រពន្ធឈ្មោះ​សុខ​ ស្រីនាង​។

លោកវរសេនីយ៍ឯក​ ប៊ុត​ ប៊ុនធឿន​បានបញ្ជាក់ឱ្យដឹងថាជនល្មើសបានបាញ់​សម្លាប់​ជនរងគ្រោះ ដោយអាវុធខ្លី មួយដេីម​ ម៉ាក​ K54 ធ្វើ​សកម្មភាព​ជិះម៉ូតូ​ ម៉ាក​ Hon​da C70 គប់ជ្រុង​ ពណ៌​ ទឹកបុិច​ ស្លាកលេខ​ 1A-8250 បន្ទាយមាន ជ័យ ចូលសំដៅមកអែមរប​ង​សាលា​រៀនគាប់ជួន​ជនរង គ្រោះកំពុងហូបបាយជុំគ្នាជាមួយគ្រូបង្រៀនដទៃទៀត​ នៅកូបរោងតូចមួយក្នុងសាលារៀន ។

ក្រោយពីបាញ់ប្រហារជនល្មើសបានធ្វើសកម្មភាពរួចរត់គេចខ្លួនដោយបោះចោលអាវុធខ្លីក្នុងគុម្ពស្មៅ​ រត់សំដៅទៅថ្នល់​ជាតិ​ ដោយមានកិច្ចសហការល្អ និងបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ កម្លាំងលោកននិងជំនាញខេត្តបានចុះហុំព័ទ្ធរុករក និងចាប់ឃាត់ខ្លួនជនល្មើសបានភ្លាមៗនៅមិនឆ្ងាយពីទីកន្លែងកេីត​ហេតុ ក្រោយពីធ្វើសកម្មភាពតែ២០នាទីប៉ុណ្ណោះ។

សមត្ថកិច្ចឃាត់ខ្លួន​ និងដកហូតបានវត្ថុតាងរួមមានអាវុធខ្លី K54 មួយដេីម​ គ្រាប់​ ០៨គ្រាប់​ ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ Honda​ គុបជ្រុង​ និងសម្ភារៈ​គ្រឿង​លោហៈ​ពណ៌​លឿង​ ពណ៌ស​ ឯកសារ​ផឯកសារផ្ទាល់ខ្លួនមួយចំនួនទៀត។

តាមចម្លេីយបឋម​ជនល្មើស​​ថា ធ្លាប់មានគំនុំជាមួយជនរងគ្រោះ ចោទប្រកាន់ថា ជនរងគ្រោះទាក់ទងសេ្នហាជាមួយប្រពន្ធខ្លួន បន្ទាប់ពីខ្លួនបានលះលែងប្រពន្ធអស់រយៈពេល ប្រហែល​ ៥ខែ​ មូលហេតុ​លះលែងមកពីជនរងគ្រោះ។

ជនល្មេីសត្រូវបានបញ្ជូនមកកានាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដេីម្បី​សាក​សួ​រ និងកសាងសំណុំរឿង ចាត់ការ​តាម​ច្បាប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...