ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​ (សួន ​បវរ​ ​) ​ដែល​មានរឿង​អាស្រូវ​ស្រីញី​ ​ត្រូវបានផ្លាស់ប្ដូរការងារ ​ឱ្យទៅអានកាសែតនៅក្រសួង
ដោយ Heng  ថ្ងៃទី 8 May, 2019  ម៉ោង 18:17 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ ​លោក​ ​សួន​ ​បវរ​ ​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​ ​ដែល​មានរឿង​អាស្រូវ​ស្រីញី​ ​ដែលល្បីល្បាញពេញប្រទេស តាមរយៈចែករំលែកព័ត៌មានដ៏អាស្រូវក្នុងបណ្តាញព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានរាជរដ្ឋាភិបាលផ្លាសប្ដូរតំណែង ​ឱ្យមកបម្រើការងារ ​នៅកនៅក្នុងក្រសួងមហាផ្ទៃវិញន ដែលនេះជាការព្រមាន។ ​នេះ​បើ​តាម​លិខិត​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ផ្ញើ​ជូន​ព្រះមហាក្សត្រ​ ​នា​ព្រឹក​ថ្ងៃទី០៨​ ​ឧសភា​ ​នេះ​ ​។​

​សម្តេច​បាន​ទូល​ថ្វាយព្រះ​អង្គ​ថា​ ​ដោយ​ផ្អែក​តាម​សេចក្តី​ត្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​ ​និង​ដោយ​ពិនិត្យ​ទៅលើ​លក្ខណ​សម្បត្តិ​ ​សមត្ថភាព​ ​និង​បទពិសោធន៍​ការងារ​របស់​មន្រ្តី​រាជការ​ ​ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព​ការដឹកនាំ​ ​និង​ការគ្រប់គ្រង​ការងារ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ឱ្យមាន ដំណើរការល្អប្រសើរ ​។ សម្តេច​ស្នើសុំ​ផ្ទេរ​ភារកិច្ច​ ​លោក​ ​សួន​ ​បវរ​ ​ពីអ​ភិបាល​ខេត្ត​បន្ទាយមានជ័យ​ ​ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ​ដើម្បី​ទទួល​ភារកិច្ច​ថ្មី​។​

​ជាមួយគ្នា​នេះ​ ​សម្តេច​ក៏​ស្នើសុំ​តែងតាំង​ ​លោក​ ​អ៊ុំ​ ​រាត្រី​ ​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ ​ជំនួស​លោក​ ​សួន​ ​បវរ​ ​ព្រម ទាំងស្នើសុំបញ្ជូនលោក ​តឹង​ ​វណ្ណៈ​ ​មន្រ្តី​រដ្ឋបាល​ជាន់មខ្ពស់​ក្រសួងមហាផ្ទៃ​ ​តែងតាំង​ជា​អភិបាលរងខេត្បន្ទាយមានជ័យ ​ផង​ដែរ​។​ ការផ្លាសប្ដូរតួនាទី​នាទី​ ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ​សួន​ ​បវរ​ ​បាន​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ ​ពី​ស្រី​ស្នេហ៍​របស់​លោក​ ​ដែល​នាំឱ្យមានការិះគន់យ៉ាងចម្រូចម្រាស់នៅលើបណ្ដាញ​សង្គម​ ​អំពីសីលធម៌របស់មេដឹកនាំខេត្ត ដែលធ្វើឱ្យស្រី្តម្នាក់ឈឺចាប់រឿងបោកប្រាស់ស្នេហា៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...