ចាប់ជន​ជាតិ២នាក់ ករណីលួចរថយន្តនៅខេត្តតាកែវ
ដោយ Heng  ថ្ងៃទី 8 May, 2019  ម៉ោង 10:36 | សន្តិសុខ​សង្គម

(ខេត្តតាកែវ)៖ កម្លាំងអធិការរដ្ឋាននគរបាលស្រុកត្រាំកក់ ដាក់ត្រួតពិនិត្យ បានប្រទះរថយន្ត ១គ្រឿងម៉ាក លុចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2P-8959 ពាក់ព័ន្ធនឹងករណីលួច កាលពីរាត្រីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ហើយឃាត់រថយន្តខាងលើ រួ​មទាំងឃាត់ខ្លួន ជនជាតិចិនប្រុសស្រីចំនួន២ នាក់ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១​.ឈ្មោះ ចាង ជីនស៊ីន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភ្នំពេញ, ទី២.ឈ្មោះ សែវ ជីន ភេទស្រី អាយុ៣៤ឆ្នាំ សព្វថ្ងៃស្នាក់នៅភ្នំពេញ នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ដោយដកហូតបានវត្ថុតាងបាន៖ កាំបិតចុងស្រួចចំនួន១ អត្តសញ្ញាណប័ណ្ណ២សន្លឹក កាបូបចំនួន ២ លុយដុល្លារ ៣២០ដុល្លារ ទូរស័ព្ទចំនួន១គ្រឿង។

សមត្ថកិច្ច នៅយកទៅសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅតុលាការ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...