ទុស្សេខ្សែភ្លើងឆេះផ្ទះអស់១ខ្នងនៅខេត្តសៀមរាប
ដោយ
Heng ថ្ងៃទី
1 May, 2019 ម៉ោង
00:14 |
សន្តិសុខសង្គម
(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី៣០ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង១៦ និង៣០នាទី មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋស្ថិតនៅភូមិវាល សង្កាត់ គោកចក ក្រុង/ខេត្ត សៀមរាប កម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាការពារចុះជួយពន្លត់ដោយមានរថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង ប្រើប្រាស់ទឹក០៦ឡាន។
ម្ចាស់ផ្ទះដែលភ្លើងឆាបឆេះនោះមានឈ្មោះ ស ឈយ ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ បុគ្គលិកអង្គការជប៉ុន និង ប្រពន្ធឈ្មោះ ស៊ាផល្លា ភេទស្រី អាយុ ២៩ឆ្នាំ។ សម្ភារៈបាត់បង់រួមមាន៖ ផ្ទះ០១ខ្នងទំហំ១២ម៉ែត្រគុណនឹង១៦ម៉ែត្ត កំពស់០៧ម៉ែត្រ(ខូចខាតទាំងស្រុង)សៀវភៅស្នាក់នៅ -សំបុត្រកំណើត-កាតគ្រីឡាន ម៉ូតូ-ខៅអាវ-តុ ទូ។
ក្រោយពីការសន្និដ្ឋានរបស់ការិយាល័យជំនាញបានអោយដឹងថាអគ្គីភ័យនេះបណ្ដាលមកពីទុស្សេខ្សែភ្លើង ខណៈម្ចាស់ផ្ទះមិននៅទៅធ្វើការអស់៕






Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
