នគរបាល ចុះ​ឃាត់​នារី​ជនជាតិ​ចិន​រក​ស៊ី​ផ្លូវភេទ​ចំនួន​១២​នាក់ ខណ្ឌ​ពោធិ៍​សែន​ជ័យ
ដោយ Heng  ថ្ងៃទី 30 April, 2019  ម៉ោង 18:23 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ របស់​ជនជាតិ​ចិន​ជាង​១០​នាក់​ បើក​រក​ស៊ី ជាច្រើន​ខែ​មក​ហើយ​មកដល់ ពេលនេះទើបតែសមត្ថកិច្ចស៊ើបដឹងច្បាស់ ហើហើយបានចុះទៅបង្ក្រាប ដោយឃាត់ខ្លួនស្ត្រីជាតិចិន១២នាក់នេះ ក្នុងចំណោម១២នាក់នោះមានតែ​២​នាក់​ប៉ុណ្ណោះ​ដែលមាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​។ ករណីខាងលើនេះអធិការនគរបាលពោធិ៍សែនជ័យបានចុះបង្ក្រាបកាលពីព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា កន្លងមក​គេ​ឃើញ​ទីតាំង​ម៉ាស្សា​របស់​ថៅកែ​ជនជាតិ​នោះ​មាន​ភ្ញៀវ​ចេញចូល​ញឹកញាប់ តែ​គេ​យល់ថា​ ជា​កន្លែង​ម៉ាស្សា​ធម្មតាៗ ព្រោះ​មើលទៅ​ក្រុម​នារី​ជនជាតិ​ចិន​ទាំងនោះ​មាន​សម្លៀកបំពាក់​ថ្លៃថ្នូរ​សមរម្យ​មិនគួរ​ជាទី​ចាប់អារម្មណ៍​ថា​ ជា​ក្រុម​រក​ស៊ី​ផ្លូវភេទ​នោះ​ទេ ប៉ុន្ដែ​ក្រោយមក​ដោយមាន​ការសង្ស័យ​ព្រោះ​មួយ​យប់ៗ​គេ​ឃើញ​តែ​ក្រុម​ប្រុសៗ​ជន​ជាតិចិន​ដូចគ្នា​ចេញចូលៗ​។

ប្រភព​បន្ដ​ថា នៅពេលសមត្ថកិច្ចចុះទៅឆែកឆេឃាត់ខ្លួនបែរជារកឃើញស្រោមអនាម័យ ដែលជា​ភស្ដុតាង​នៃ​របរ​រក​ស៊ី​ផ្លូវភេទ។ ​សមត្ថកិច្ច​ឃាត់​ចិនៗ​ចំនួន​១២​នាក់ ក្នុង​នោះ​ម្ចាស់ ទីតាំង ទី​១​មានឈ្មោះ កៃ យ៉ាវ​ស៊ី​ន ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ និង​ទី​២​ឈ្មោះ ចូ​វ យ៉ុង​លីង ភេទប្រុស​អាយុ​៣៣​ឆ្នាំ ហើយ​ក្រៅពីនោះ​គឺ​សុទ្ធតែជា​ស្រី ទាំងអស់។

ក្រោយពេល​ឃាត់ខ្លួន​បាន ​សមត្ថកិច្ច​ដែនដី​បាន​ប្រគល់​ជនជាតិ​ទាំងនោះ​ឱ្យទៅផ្នែកនគរបាលជំនាញអន្តោ ប្រវេសន៍ ដើម្បីចាត់ការបន្ត៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...