(ខេត្តកណ្តាល) ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកុករថយន្តបណ្ដាលឱ្យស្លាប់បុរស០១នាក់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ និងរបួសធ្ងន់ស្រាល០២ប្រុស និងខូតខាតរថយន្ត០៣គ្រឿងធ្ងន់០១គ្រឿង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០២ និង២០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៤ ន៊ចន្លោះ គីឡូម៉ែត្រ ២៩-៣០ មុខភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
នគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា រថយន្ត១គ្រឿងម៉ាកកាំម៉ាស (ប្រភេទសណ្ដោងកន្ទុយរ៉ឺម៉ក) ពណ៌ស ពាក់ផ្លាកលេខ ក៨៩៥៦ ភ.ព 3 អ្នកបើកបមិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់), បើកមកពីទិសខាងលិច បានបត់ឆ្លងផ្លូវត្រឡប់ក្រោយទៅទិសខាងលិចវិញ ស្របពេលដែលបត់នោះ មានរថយន្ត ០១គ្រឿងម៉ាកហ៊ីយ៉ានដាយ (ប្រភេទដឹកទំនិញ )ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ៣A -២៤៤៨ អ្នកបើកបរឈ្មោះអឿន ដារិន ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិ៤ ក្រុម១៣ សង្កាត់ស្ទឹងហាវ ខេត្តព្រះសីហនុ (ដោយរងរបួសស្រាល) អ្នករួមដំណើរ ៖ ១.ឈ្មោះ រ៉ាត់( ព្រូ)ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅជាមួយ តៃកុងឡាន ស្លាប់ ក្រោយបញ្ជូនដល់ មន្ទីរពេទ្រ។ ២.ឈ្មោះ ម៉ែន តឿ ភេទប្រុស អាយុ២៥ ទីលំនៅភូមិ៣ សង្កាត់លេខ៤ខេត្តព្រះសីហនុ រងរបួសស្រាល។ បើកមក ពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញទៅកំពង់សោម )បណ្ដាលអោយបុកចំពាក់កណ្ដាលរថយន្តឆ្លងផ្លូវនោះ តែម្ដង។
ក្រោយពេលកើតហេតុ ក៏មានរថយន្ត០១គ្រឿងទៀត ម៉ាកកូរ៉ូឡា ប្រភេទទេសចរណ៍ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល២A-០៧៦៨ បើកបរដោយឈ្មោះ ញ៉ែម ស្រទុំ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ បានបើកមកពីទិសខាងកើតទៅលិច បានបុកចំក្បាលរថយន្តកាំម៉ាស ដែលឈប់នៅលើទ្រូងផ្លូវ តែម្ដង ។
នគរបាលបានធ្វើសេក្តីសន្ឋិដ្ឋានថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តកាំម៉ាសបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ ចំពោះមធ្យោបាយកម្លាំងជំនាញបានន យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់? ៕