(ភ្នំពេញញ) ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ មានកម្លាំងនគរបាល និងកម្លាំងប្រជាការពារជាច្រើននាក់ បានបើកការចុះបង្ក្រាបទីតាំងកត់កន្ទុយលេខខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចផ្សារក្រមួនលូ៥ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៥ និង ៤០នាទីរសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ ។
ការចុះបង្ក្រាបនេះកម្លាំងចម្រុះ បានឃាត់ខ្លួនមនុស្សស្រីចំនួន៤នាក់ ក្នុងនោះ ២នាក់ជាអ្នកកត់ និង២នាក់ ទៀតជាអ្នកចូលទៅចាក់ និងដកហូតលុយខ្មែរ ២លានរៀល រួមទាំងក្រដាស់ឆ្នោតខុសច្បាប់ជាច្រើន រួមទាំងវត្ថុតាងមួយចំនួនធំទៀតផងដែរ ។
ក្រោយការឃាត់ខ្លួនមនុស្សទាំង៤នាក់ និងវត្ថុតាងត្រូវបញ្ចូនកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី៣ ក្នុងនោះដែរ អ្នកដែលចូលទៅចាក់២នាក់ គឺត្រូវនគរបាលធ្វើការអប់រំណែនាំរួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែកស្ត្រី២នាក់ទៀតដែលជាអ្នកកត់ ត្ត្រូវឃាត់ខ្លួនកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។
ទោះជាយ៉ាងណាបន្ទាប់ពីចាប់ខ្លួនអ្នកកត់ឆ្នោតនេះរួចហើយហើយមានការផ្សព្វផ្សាយព័ត៌មានជាច្រើនលើបណ្ដាញសង្គមដូចជាកាសែតផងដែរ ក៏ត្រូវមហាជននិយាយរិះគន់ទៅដល់ដល់សមត្ថកិច្ច និងអ្នកបង្គាប់បញ្ជាឱ្យ ចាប់នោះផងដែរថា គួរផ្តើមពីករណីនេះសួរស្រាវជ្រាវរកមេឆ្នោតដែលកូនកញ្ច្រែងនេះកត់ឱ្យ និងឈាទៅបង្ក្រាបមេធំប្រចាំស្រុក ខ្មែរទើបតម្លាភាព។ បើមិនដូច្នេះទេតើការបង្ក្រាបនេះគ្មានប្រយោជន៍៕