ជនពាក់ព័ន្ធគ្រឿងញៀន ៨នាក់ ត្រូវនគរបាលឃាត់ខ្លួន
ដោយ Heng  ថ្ងៃទី 27 April, 2019  ម៉ោង 06:24 | សន្តិសុខ​សង្គម

(ខេត្តកោះកុង)៖ មុខសញ្ញាចែកចាយ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៨ នាក់ ( ស្រី ២ នាក់ ) កម្លាំងអធិការស្រុកគីរីសាគរ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៤ និង១៥នាទី ល្ងាចថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនខាងលើ ទី១-ឈ្មោះ សេន ធារ៉ូ ភេទ ប្រុស អាយុ ២១ ឆ្នាំ ខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ទីលំនៅភូមិ – ឃុំ កើតហេតុខាងលើ ២-ឈ្មោះ ច័ន្ទ ម៉ាត់ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ និងស្នាក់ ទីលំនៅមិនពិតប្រាកដ ៣-ឈ្មោះ សុំ ឆាយសាំងខង ប្រុស អាយុ ២៧ ឆ្នាំ ខ្មែរមុខរបរនេសាទ ទីលំនៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ៤-ឈ្មោះ សួង សុម៉ាច ភេទប្រុស អាយុ ៣៦ ឆ្នាំ ខ្មែរ មុខរបរ កម្មករទូក ទីលំនៅភូមិ – ឃុំ កើតហេតុខាងលើ ៥-ឈ្មោះ ស្រេង សុផល ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ទីលំនៅភូមិ – ឃុំ កើតហេតុខាងលើ ៦-ឈ្មោះ ផេង ស្រីល័ក្ខ ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ខារ៉ាអូខេ ទីលំនៅភូមិ – ឃុំ កើតហេតុខាងលើ ៧-ឈ្មោះ មិន ចាន់ ភេទប្រុស អាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិ – ឃុំ កើតហេតុខាងលើ និងទី៨-ឈ្មោះ ហ៊ាន វ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ ទីលំនៅភូមិ – ឃុំ កើតហេតុខាងលើ។

សមត្ថកិច្ចថាជាមួយនឹងការឃាត់ខ្លួននេះសមត្ថកិច្ចដកហូតបានវត្ថុតាង ម្សៅក្រាមព៌ណសថ្លា មេតំហ្វេតាមីន ២៤ កញ្ចប់។ ករណីនះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបំពេញ សំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...