បុរសម្នាក់របួសធ្ងន់ ជិះម៉ូតូប៉ះកៀរនឹងរថយន្តធុនធំបើកបញ្ច្រាសទិសគ្នា
ដោយ Heng  ថ្ងៃទី 27 April, 2019  ម៉ោង 06:30 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងងរវាងរថយន្តនឹងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ភ្នំពេញ-ខេត្តព្រះសីហនុ នៅវេលាម៉ោង០៧ ១៥នាទី​ ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០១៩​ ចន្លោះគីឡូម៉ែត្រ ១១២- ១១៣ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលដែលជាប់ពាក់ពាន់ករណីគ្រោះថ្នាក់ថ្នាក់ចរាចរណ៍នោះ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស​ ស្លាស្លាកលេខភ្នំពេញ3C-7773 ទិសដៅ (ភ្នំពេញ-ខេត្តព្រះសីហនុ), អ្នកបើកបរ ក្រោយកើតហេតុរត់គេចបាត់។

ចំណែកភាគីខាងម៉ូតូម៉ាកវេវ​ ពណ៌ខ្មៅ​ គ្មានស្លាកលេខ​ បេីកបរដោយឈ្មោៈ​ អោម​ មឿន​ ភេទប្រុស​ អាយុ៥៨ឆ្នាំ​ មានទីលំនៅភូមិសេរីដូច​ ឃុំអង្គកែវ​ ស្រុកទ្រាំង​ ខេត្តតាកែវ​ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោៈនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល​ ។

រថយន្ត និងម៉ូតូត្រូវបានយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស​សីលា៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...