បើកម៉ូតូឡើងវ៉ាជែងរថយន្តដឹកទឹកកកជ្រុលទៅបុករថយន្តបញ្ច្រាសទិសខ្ទាតចូលក្រោមរថយន្តដឹកទឹកកកិនប្ដីស្លាប់ ប្រពន្ធរបួសធ្ងន់ នៅប៉ៃលិន
ដោយ Heng  ថ្ងៃទី 26 April, 2019  ម៉ោង 20:02 | សន្តិសុខ​សង្គម

(ខេត្តប៉ៃលិន)៖ បើកម៉ូតូឌុបប្រពន្ធឡើងវ៉ាជែងរថយន្តដឹកទឹកកក ជ្រុលទៅបុករថយន្តបញ្ច្រាសទិសគ្នាដូលខ្ទាតចូលក្រោមរថយន្តដឹកទឹកកកកិនស្លាប់ប្តី ប្រពន្ធរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈៀ ភេទប្រុស អាយុ២៥ឆ្នាំ ជាបើកបរម៉ូតូម៉ាក Honda Dream C125 សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ ប៉ៃលិន 1A-8376 បានស្លាប់នៅនឹងកន្លែងកើតហេតុ, ឌុបប្រពន្ធឈ្មោះ ពេជ្រ វិតអាយុ២០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅ មន្ទីពេទ្យបង្អែកខេត្តប៉ៃលិន។ អ្នកទាំងពីររស់នៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ចំណែកអ្នកបើកបររថយន្តដឹកទឹកកកឈ្មោះ សេប សុង ភេទ ប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអូពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បើកបររថយន្តម៉ាក hyundai ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 3A-0327 អ្នករួមដំណើរក្នុងរថយន្ត ឈ្មោះ នុន បុសភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង បើកវ៉ារថយន្តម៉ាក hyundai ដឹកទឹកកក ដែលធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅ បុកនឹងរថយន្តមួយគ្រឿងទៀត មិនស្គាល់ភិនភាគ ដែលធ្វើដំណើរច្រាស់ទិសគ្នា រួចខ្ទាតចូលក្រោមរថយន្ត hyundai ដែលធ្វើដំណើរស្របទិសគ្នាវិញ បណ្ដាលឱ្យអ្នកបើកបរត្រូវបានរថយន្តដឹកទឹកកកកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកស្រ្ដីជាប្រពន្ធរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...