ចាប់ខ្លួនជនជាតិចិន ៣នាក់ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នាំលុយជាង ៣.៥លានដុល្លារ គ្មានប្រភពច្បាស់ លាស់ពីទីក្រុងហុងកុង
ដោយ Heng  ថ្ងៃទី 26 April, 2019  ម៉ោង 20:44 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជន សង្ស័យ ៣នាក់ ដែលបាននាំលុយចំនួន៣,៥២០,០០០ ដុល្លារ ដោយពុំមានការបញ្ជាក់ពី ប្រភពហរិញ្ញវត្ថុច្បាស់ លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា។

ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ, ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិត ឆ្លងដែនលេខED4367915 មុខរបរ មិនពិត ប្រាកដ,ទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ក្រោយពីការត្រួតពិនិត្យឯកសាររួច ជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...