បើករថយន្តដេកលក់រហូតរេចេញពីផ្លូវទៅបុកដើមចាន់គិរី ក្រឡាប់ខ្ទេច ស្លាប់២នាក់ភ្លាម
ដោយ Heng  ថ្ងៃទី 25 April, 2019  ម៉ោង 21:46 | សន្តិសុខ​សង្គម

(ខេត្តបាត់ដំបង)៖ បើករថយន្តតូរីសទងដេកលក់ បណ្តាលឱ្យរថយន្តរឹបពួយធ្លាក់ផ្លូវបុកនឹងដើមចាន់គីរី ក្រឡាប់បង្កឱ្យមនុស្ស ២នាក់ស្លាប់ភ្លាមនៅនឹងកន្លែង។ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង កាលពីវេលា ម៉ោង ៤ និង២០នាទីទៀបភ្លី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ២៧០ ក្នុងក្រុម១១ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួបឯងនោះ ម៉ាកតូរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2x -0570
។ ជនរងគ្រោះនៅក្នុងហេតុការណ៍នោះ៖ ទី១ ឈ្មោះ ហម .សុភ័ក្រ រអាយុ៥៤ ឆ្នាំភេទប្រុស មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។(ស្លាប់), ទី២.ឈ្មោះ ខា ទីណា អាយុ២៤ឆ្នាំ ភេទប្រុស មានទីលំនៅភូមិត្រពាំងព្រលិត​ ឃុំសន្តិភាព ស្រុសំពៅលូន ខេត្តបាត់ដំបង។ សាកសពទាំង២នោះ សមត្ថកិច្ចបានប្រគល់ឱ្យសាច់ញាតិ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...