(ភ្នំពេញ)៖ ក្រោយពីដឹងថា មានបុរសម្នាក់ដេកស្លាប់នៅ លើគ្រែក្នុងបន្ទប់ផ្ទះសំណាក់យីហោម្កុដមាស បានបង្កឱ្យមាន ការភ្ញាក់ផ្អើលឆោឡោពេញផ្ទះសំណាក់ កាលពីវេលាម៉ោង ៣និង០០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៩ ស្ថិតផ្ទះសំណាក់ម្កុដមាស ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ភ្លាមភ្លាមនោះដែរម្ចាស់ផ្ទះសំណាក់ និងកូនចៅបានយកបុរសខាងលើបញ្ជូនទៅមន្ទីរពេទ្យផងដែរតែអកុសលបុរសខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយមិនដឹងម៉ោងប៉ុន្មាននោះទេរួចបានរាយការណ៍ជូនទៅសមត្ថកិច្ចផងដែរ។
យើងតាមប្រភព ពីសាច់ញាតិ និងឯកសារនៅក្នុងហោប៉ាវបានសពបានឱ្យដឹងថា សពខាងលើមានឈ្មោះ អឿន ប៊ុនធឿម អាយុ៣៨ ឆ្នាំ មានមុខរបរ ជាគ្រូបង្រៀនភាសាកូរ៉េ មានទីលំនៅ ឃុំ ថ្នល់ទទឹង ស្រុកបាកាន ខេត្តពោធិសាត់ មានប្រពន្ធធ្វើការនៅប្រទេស កូរ៉េ និងមានកូន១។
ក្រោយពីកម្លាំងសមត្ថកិច្ច ជំនាញមកធ្វើសោកល្យវិច័យបានបញ្ជាក់ដឹងថា បុរសខាងលើពិតជាបាន ស្លាប់ដោយសារខ្យល់គរហើយបានយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕