(ភ្នំពេញ)៖ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា មានផ្ទះបើកល្បែងស៊ីសងហេ្គមបាញ់ត្រីមួយកន្លែង បានបើកលេង ២៤ម៉ោងលើ២៤ម៉ោង យ៉ាងរលូន រីឯអាជ្ញាធរ និងសមត្តកិច្ចខណ្ឌមានជ័យមិនមានចំណាត់ការបង្ក្រាបសោះហើយទីតាំងនេះស្ថិតនៅភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរស់នៅជិតផ្ទះបើកហ្គេមបាញ់ត្រី បាននិយាយបន្តទៀតថា សព្វថ្ងៃពួកគាត់ពិបាករស់នៅដោយសារភាពអាណាធិបតេយ្យ សម្លេងថ្លង់ធ្វើឱ្យប៉ះពាល់ដល់ការសម្រាកនិងដេកពួនរបស់ពួកគាត់។ កន្លែងទីតាំងហ្គេមបាញ់ត្រីខាងលើនេះបើកលេងជាយូរមក ហើយមិនដែលឃើញខាងអាជ្ញាធរនឹងសមត្តកិច្ចខណ្ឌមានជ័យចុះមកនែនាំ ឬបង្ក្រាបម្ដងណាទេ។
ទៅយ៉ាងណា ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងហ្គេមបាញ់ត្រីខាងលើនោះបានធ្វើការសំណូមពរមកដល់លោក ពេជ្រ កែវមុនី អភិបាលនៃគណះអភិបាលខណ្ឌមានជ័យ ដែលទើបតែងតាំងថ្មីសូមលោកមេត្តាចុះមកត្រួតពិនិត្យនឹងមានចំណាត់ការបង្ក្រាបនៅផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីខាងលើនេះផង ដើម្បីសុវត្ថិភាពពួកគាត់។
សូមរំឭកថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញកន្លងមកក៌បានដាក់បទបញ្ជាដល់គណ: អភិបាលខណ្ឌត្រូវលុបបំបាត់ និងបង្ក្រាបរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ ដើម្បី ភូមិ សង្កាត់ មានសុវត្ថិភាព៕
លោក កែវ ពេជ្រនមុនី អភិបាលខណ្ឌនមានជ័យ