បុរសម្នាក់ជិះម៉ូតូត្រូវឡានបុកកៀរ ហើយបានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ដោយ Heng  ថ្ងៃទី 22 April, 2019  ម៉ោង 20:51 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ ខណៈពេលយប់រថយន្តមិនស្គាល់ម៉ាក១គ្រឿងបាក៊ន បើកបុកម៉ូតូបញ្ច្រាសទិសគ្នាបណ្តាលឱ្យអ្នបើកបរម៉ូតូស្លសប់បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១ និង២០នាទី ថ្ងៃទី២១ ខែមេសាឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៣- ១៨៤ ស្ថិតនៅភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កមិនស្គាល់ម៉ាក លុះបើកមកដល់ចំណុចខាងលើបានកៀរ ម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកទិសដៅស្របគ្នា បុកជនរងគ្រោះឈ្មោះ ឈុន រី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិត្រពាំងសុយ២ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យរបួសធ្ងន់ និងស្លាប់ ក្រោយបញ្ជូនដល់គ្លីនិកឯកជន លិ គឹមឌី វាលរេញ ។

វត្ថុុតាងម៉ូតូបានយករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ។ សាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...