(ខេត្តកំពង់ឆ្នាំង)៖ ដោយការតែភ្លើងប្រចណ្ឌ និងស្រវឹងជោគជាំជារៀងរាល់ថ្ងៃផង បុរសម្នាក់បានទាញពូថៅកាប់សម្លាប់ប្រពន្ធស្លាប់នៅនឹងកន្លង និងកូនប្រុសរងរបួសធ្ងន់ ។ ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង ០០នាទី បានកើតមានករណីហិង្សាក្នុងគ្រួសារ នៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា
បង្កឡើងដោយជនសង្ស័យ ឈ្មោះ តូច ញ៉ន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកពូថៅវាយទៅលើប្រពន្ធឈ្មោះ សូរ ធីម អាយុ៤៦ឆ្នាំ បណ្ដាលអោយស្លាប់ និងកូនប្រុស ឈ្មោះ ញិប សុគុណ អាយុ០៩ឆ្នាំ រងរបួស ។ មូលហេតុដោយសារស្រវឹងស្រា និងប្រចណ្ឌប្រពន្ធ ។
ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍អញ្ចាញរូង បានឃាត់ខ្លួនជនសង្ស័យរួចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕