(ព័ត៌មានបន្ថែម): មនុស្សស្លាប់កើនដល់១៨៥នាក់ និង៥០០នាក់រងរបួសក្នុង ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅស្រីលង្កា
ដោយ Heng  ថ្ងៃទី 21 April, 2019  ម៉ោង 16:03 | អន្តរជាតិ

(ស្រីលង្កា)៖ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា បានកើនដល់១៨៥នាក់ហើយ ខណៈមនុស្សជាង៥០០នាក់រងរបួស។ នេះបើតាមអាជ្ញាធរស្រីលង្កា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩។

អាជ្ញាធរស្រីលង្កាបានឱ្យដឹងទៀតថា ការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់ខាងលើបានកើតឡើងនៅម៉ោង ៨៖៤៥ នាទីព្រឹក ថ្ងៃអាទិត្យនេះ ចំពេលមនុស្សម្នាចូលរួមក្នុងពិធីបុណ្យគ្រឹស្ដសាសនា Easter Sunday នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅ ទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ក្នុងទីក្រុង Colombo។

ប៉ុន្តែភា្លមៗមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈអាជ្ញាធរកំពុងរឹតបន្តឹងសនិ្តសុខ និងការស៊ើបអង្កេត៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...