បើករថយន្តមួយគ្រឿងម៉ាក Toyita Toyota Prius បុករបង និងផ្ទះ ខូចខាតយ៉ាងដំណំ
ដោយ Heng  ថ្ងៃទី 21 April, 2019  ម៉ោង 09:29 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្ត ម៉ាក ព្រូសឡើងថ្មីស្រឡាង ជ្រុលទៅបុកចូលផ្លូវប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៤៣០ កែងនឹងផ្លួវលេខ៤៩២ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Toyita Prius ពណ៌ផ្ទៃមេឃ គ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣០ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅខាងឆ្វេងដៃ បុកចូលផ្ទះប្រជាពលរដ្ឋធ្វើឱ្យបាក់ជញ្ចាំងផ្ទះ និងដំបូលរងការ ខូចខាតជាច្រើន, ចំណែកឯរថយន្តបង្កវិញក៏រងការខូច ខាតយ៉ាងដំណំផងដែរ តែមិនបង្កឱ្យមានអ្នករងរបួសនោះឡើយ ។ ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានទាក់ទងទៅសាច់ញាតិបងប្អូនយកម៉ូតូមកដឹករូបគេចេញពីកន្លែងកើតហេតុបាត់ ដោយមិនបានដោះស្រាយ ឬសម្របសម្រួលជាមួយភាគីខាងម្ចាស់ផ្ទះឡើយ ។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងទីតាំងខាងលើ រួចបានទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឱ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...