សងសង្ស័យស្រវឹងផងហើយ ជិះ​ម៉ូតូ​លឿន​ពេក​ ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ​ស្លាស្លាប់ភ្លាមៗ, ថែមទាំងមានជនកំហូចមកលួចយកកាបូបលុយ និងទូរស័ព្ទដៃ
ដោយ Heng  ថ្ងៃទី 20 April, 2019  ម៉ោង 10:25 | សន្តិសុខ​សង្គម

(​ភ្នំពេញ) ​៖ បុរសបុរសម្នាក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ ដោយគេសង្ស័យស្រវឹងស្រា បើកបរ​ម៉ូតូ​ស្កូពី​មួយគ្រឿង​ ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ពេញទំហឹង​ បបណ្ដាលឱ្យបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺដងផ្លូវ បែក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ ​ត្រង់ចំណុច​ខាង​ជើង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រមាណ​៥០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំ​រះ​ទី​១ ខណ្ឌ​ឫស្សី​កែវ​។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ គេ​ឃើញ​បុរសរង​គ្រោះ​ខាងលើ បើកបរ​ម៉ូតូ​មួយគ្រឿង​ ម៉ាក​ហុងដា​ស្កូពី ស៊េរី​០១៩ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1HO-8788​ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ថែមទាំង​មាន​ដឹក​ស្រា​បៀរ Heineken​ដប​ ចំនួន​២​កេះ​ ដាក់​នៅ​ខាង​មុន​ទៀត​ផង​។

លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ សង្ស័យ​បុរសរងគ្រោះ​ទំនងជា​ស្រវឹងស្រា ក៏​ស្រាប់តែ​បើក​ម៉ូតូ​រេ​ចង្កូត​ទៅ​ខាង​ឆ្វេង​បុកនឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្ដាល​ឲ្យ​ម៉ូតូ​រង​ខូចខាត​បែកកា​បាំង​ខាងមុខ​។ រីឯ​បុរស​រងគ្រោះ​ដែលជា​អ្នក​បើកបរ​ម៉ូតូ​ខាង​លើ បាន​បោក​ក្បាល​ជាមួយនឹង​បង្គោល​ភ្លើង​បំភ្លឺ ដែល​នៅ​ចំ​កណ្ដាល​ទ្រូងផ្លូវ ​បែកក្បាល​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។

​ប្រភព​ដដែល​បន្តថា ភ្លាមនោះ​ ក៏​ស្រាប់​លេចមុខ​ជន​ឆ្លៀតឱកាស​ចំនួន​២​នាក់​ ជិះ​ម៉ូតូ​មួយគ្រឿង ​មិន​ចាំ​ម៉ាក មក​ឈប់​នៅ​កន្លែង​កើត​ហេតុ រួច​ក៏​​ចុះទៅលូក​ហោប៉ៅ​ខោ​សព​បុរសរងគ្រោះ​លួច​យក​កាបូប​លុយ​ និង​ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង​បានសម្រេច ហើយ​ក៏​ឡើង​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែងកើតហេតុ​បាត់​ស្រមោល​ទៅ​។ ក្រោយមក​ មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​​បាន​ធ្វើការ​ឆែកឆេរ​លើ​ខ្លួន​ជនរងគ្រោះ​ ដើម្បី​រក​អត្តសញ្ញាណ​។

ក្នុង​នោះ​ដែរ​ សមត្ថកិច្ច​បានឆែកឆេររកឃើញ ទូរស័ព្ទដៃ​មួយគ្រឿង​ទៀត​ដែលនៅសល់ ម៉ាក​សាំ​សុង ប៉ុន្តែ​ទូរស័ព្ទ​នោះ​ ជាប់​លេខ​សម្ងាត់​។

​ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន ​ក៏បាន​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឱ្យចុះមកធ្វើការវាស់វែងយកម៉ូតូរបស់ជនរងគ្រោះ​ខាងលើ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ រង់ចាំ​ចាត់ការ​បន្ត​។ ចំណែកឯ​សព​ជនរងគ្រោះ ដោយ​មិនអាច​ធ្វើការ​ទាក់ទង​ស្វែងរក​សាច់ញាតិ​ឃើញ សមត្ថកិច្ច​ក៏បាន​យក​សព​ទៅ​តម្កល់​នៅ​វត្ត​ទួល រង់ចាំ​រង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...