បុរស១នាក់ ប្រទះឃើញដេកស្លាប់តាមដងផ្លូវក្នុងភូមិចាំយាម
(ខេត្តកោះកុង)៖សពបុរសម្នាក់ដែលគេបានដឹងថាជាមនុស្សមានសតិមិនប្រក្រតីត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ នៅចំណុចក្បែរដងផ្លូវ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា កាលពីវេលាម៉ោង៣ និង៣០នាទីល្ងាច នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។
សមត្ថកិច្ចបានឱ្យងថា ជនរងគ្រោះមានឈ្មោះ ហួត ញ៉ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមត្ថកិច្ចបានឱ្យងទៀតថា ក្រោយការពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ឃើញថាពុំមែនជាករណីឃាតកម្មអ្វីនោះទេ ហេតុនេះហើយសពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅម្ដាយជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកថាជនរងគ្រោះជាមនុស្សមានសតិមិនប្រក្រតីហើយតែងតែដើរដេកតាមដងផ្លូវសាធារណៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕
Loading...
loading...