អង្គការ​ព័ត៌មានគ្មានព្រំដែន ឱ្យពិន្ទុកម្ពុជាជាប់លេខ ១៤៣ ក្នុងចំណោម​ប្រទេស​ ១៨០ ខាង​សេរីភាព​ព័ត៌មាន​
ដោយ Heng  ថ្ងៃទី 18 April, 2019  ម៉ោង 22:23 | ព័ត៌មាន​ជាតិ

​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បានចេញ​របាយការណ៍​មួយ នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ ស្តីពី​ស្ថានភាព​សារព័ត៌មាន​នៅតាម​បណ្តា​ប្រទេស​នានា ដោយ​ក្នុងនោះ ក៏មាន​កម្ពុជា​ផងដែរ​។ អង្គការ​អន្តរជាតិ​មួយ​នេះ បានដាក់​ចំណាត់ថ្នាក់​លេខ​ ១៣៤ ឱ្យកម្ពុជា ក្នុងចំណោម​ប្រទេស​១៨០ សម្រាប់​សេរីភាព​សារព័ត៌មាន​។

​របាយការណ៍​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បង្ហាញថា ប្រទេស ដែល​ទទួលបាន​ចំណាត់ថ្នាក់​អន់​ជាង​កម្ពុជា​ផ្នែក​សេរីភាព​សារព័ត៌មាន មានដូចជា ម៉ិ​ក​ស៊ី​កូ ជាប់​លេខ​១៤៤ វ៉េ​ណេ​ស៊ុយ​អេ​ឡា ជាប់​លេខ​១៤៨ និង រុស្ស៊ី ជាប់​លេខ​១៤៩ ជាដើម​។

​យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច អះអាងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បាន​រីកចម្រើន​ និងដុះដាលច្រើនដូចផ្សិត។ បន្ទាប់មក លោក ថ្លែង​ការពារ​ថា ភាពចម្រូងចម្រាស ដែល​កើត​ឡើងលើ​ស្ថាប័ន​ព័ត៌មាន​មួយចំនួន​ នាពេលកន្លងមក ដូចជា ខេ​ម​បូ​ឌា ដេលី អាស៊ីសេរី និង​វី​អូ​អេ គឺ​ដោយសារតែ​មិន​គោរព​ច្បាប់​ឱ្យបានត្រឹមត្រូវ។

​តាមរយៈ​សារ​ដែល​សរសេរ​ក្នុង​បណ្តាញ​ទំនាក់​ទំ​ទង​តេ​ឡេ​ក្រាម​នា​ថ្ងៃទី​១៨ ខែមេសា​នេះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​ចោទ​ជា​សំណួរ​យ៉ាង​ដូច្នេះ​ថា «​បញ្ហា​ទាំងអស់​ខាងលើនេះ ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា រឹតត្បិត​សេរីភាព​សារព័ត៌មាន ឬ​មកពី​អំពើ​ប្រព្រឹត្ត​ល្មើសច្បាប់​របស់​អង្គភាព​ទាំងនោះ​?

លោកបានបន្ថែមថា គឺដោយសារតែមិនគោរច្បាប់បែបខាងលើនេះងលើ​នេះហើយ បានជា​កើត​បញ្ហា​នោះ​។ បើ​ដូច្នេះ ហេតុអ្វី​មក​បន្ទោស​រាជរដ្ឋាភិបាល​ថា រឹតត្បិត​សេរីភាព​សារព័ត៌មាន​?» ​ផ្នែក​តាម​របាយការណ៍​ខាងលើ កម្ពុជា បាន​ធ្លាក់​១​ពិន្ទុ​។ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ កម្ពុជា ជាប់​លេខ​១៤២៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...