ផឹកស្រារួច ចេញទៅឆក់ត្រី បែរជាភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់
ដោយ Heng  ថ្ងៃទី 18 April, 2019  ម៉ោង 18:05 | សន្តិសុខ​សង្គម

(ខេត្តកណ្ដាល) ​៖ ​បុរស​ម្នាក់​ ត្រូវ​អ្នកជិតខាង​​​​​​​ប្រទះឃើញ​អណ្ដែត​ទឹក ខណៈ​ដែល​បុរស​រង​គ្រោះ​ទៅ​ឆក់​ត្រី ឆក់​ខ្លួនឯង​ស្លាប់ ពេលពេលផឹកស្រារួចជាមួយអ្នកជិតខាង ​ហើយនៅម៉ោង២​និង​០០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែ​មេសា ​ឆ្នាំ​២០១៩ ជនរងគ្រោះ​ បាន​ទៅ​យក​ឧបករណ៍​ឆក់​ត្រី​ពីក្នុងផ្ទះ​របស់ខ្លួន ហើយ​ជិះទូក​តែ​ម្នាក់ឯង​ឆ្ពោះទៅ​ឆក់​ត្រី នៅ​បឹង​កិច្ច។

ហេតុការណ៍នេះបង្កការភ្ភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង០០នាទី ថ្ងៃទី១៨ ខែ​មេសា ​ឆ្នាំ​២០១៩ ចំណុច​បឹង​កិច្ច ភូមិ​ព្រែក​ល្វា ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ក្រោយពីអ្នកភូមិចុះទៅហ៊ុំសម្រះចាប់ត្រី។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ​ឈ្មោះ​អឿន ចាន់ថន ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ភូមិ ព្រែក​ល្វា ឃុំ ព្រែក​តា​កូវ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។ ប្រពន្ធ​ឈ្មោះ ម៉ាឡៃ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​កូន​០២​នាក់(​ប្រុស)។ ​វត្ថុតាង​មាន៖ ​អាគុយ​ចំនួន​០១​គ្រាប់ កម្លាំង​៤០ អំពែ​, ដុំឆក់ចំនួន០១, ដង​ឆក់​ធ្វើ​ពី​ឫស្សី ចំនួន០១។

សាក្សី​បាន​បានឱ្យសមត្ថកិច្ចដឹងថា នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​០០​នាទី​ ជនរងគ្រោះ​បាន​ផឹកស្រា​ជាមួយ​អ្នកជិតខាង។ រហូតដល់​វេលា​ម៉ោង២​និង​០០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែ​មេសា ​ឆ្នាំ​២០១៩ ជនរងគ្រោះ​ បាន​ទៅ​យក​ឧបករណ៍​ឆក់​ត្រី​ពីក្នុងផ្ទះ​របស់ខ្លួន ហើយ​ជិះទូក​តែ​ម្នាក់ឯង​ឆ្ពោះទៅ​ឆក់​ត្រី នៅ​បឹង​កិច្ច។

លុះ​ដល់​វេលា​ម៉ោង​៧​ និង០០នាទីព្រឹក ថ្ងៃ​ដដែល ​ឈ្មោះ ​ហម ថា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រួម​នឹង​ ឈ្មោះ ​អយ អឿន ឈ្មោះ​កាន គីម បាន​នាំគ្នា​ទៅ​ហ៊ុម​សម្រាស់ នៅ​បឹង​កិច្ច​នោះដែរ។ ពេលទៅដល់​បឹង ឃើញ អាគុយ​ដុំ​ឆក់ នៅ​លើ​ទូក និង​ឃើញ​ដង​ឆក់​អណ្ដែត​ក្នុង​ទឹក ពេលនោះ ​ឈ្មោះ​ ហម ថា បាន​ទៅ​មើល ​ហើយ​ឃើញ​ ឈ្មោះ ​អឿន ចាន់ថន ស្លាប់​នស្លាប់នៅក្នុងទឹកដៃកាន់ដងឆក់ជាប់។ ហើយពេលនោះ ​ឈ្មោះ ​ហម ថា បាន​ប្រាប់​បងប្អូន​របស់​ជន​រងគ្រោះ ព្រម ទាំងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែ​កតា​កូវ ហើយ​ក្រុម​គ្រួសារ​បាន​ស្រង់​សាកសព​ជនរង​គ្រោះ​យកមក​ផ្ទះ។

​បន្ទាប់មក ​សមត្ថកិច្ច​ជំនាញ​សហការ​ជា​មួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែ​កតា​កូវ ក្រុម​ប្រឹក្សាឃុំ មេភូមិ គ្រូ​ពេទ្យ និង​ក្រុមគ្រួសារ​សព ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់ ឃើញ​មាន​ស្លាកស្នាម​ស្លោក​នៅ​ម្រាម​ដៃ​ឆ្វេង ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យកត់សម្គាល់ឡើយ និង ​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...