(ខេត្តកំពង់ឆ្នាំង)៖ ក្រោយពីវីដេអូខ្លីមមួយបង្ហាញពីសកម្មភា
ពក្រុមក្មេងទំនើងប្រើដាវដេញកាប់គ្នាក្នុងជម្លោះមួយចំណុចខ្លាកូន ភូមិផ្សារត្រាច ឃុំលង្វែក កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង១៥ និង៤០នាទីនោះបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក, សមត្ថកិច្ចដែនដីបានតាមស្រាវជ្រាវស្វែងរកក្រុមជនបង្ក។
ជាលទ្ធផលនៅវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលបង្កឡើងនៅចំណុចខ្លាកូន ភូមិផ្សារត្រាច ឃុំលង្វែក កាលពីវេលាម៉ោង១៥ និង៤០នាទីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ ។
នៅក្នុងជម្លោះនោះក្រុមក្មេងទំនើង បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំណុចផ្លូវចូលវត្ត ត្រឡែងកែង កាលពីល្ងាចម្សិលមិញ ករណីនេះដែរ ប្រជាពលរដ្ឋសំណូមពរដល់លោក ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការទៅលើជនសង្ស័យ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ យកមកផ្ដន្ទាទោសឱ្យទាល់តែបាន។
បច្ចុប្បន្នកម្លាំងនគរបាលកំពុងស្រាវជ្រាវតាមចាប់បក្សពួកនិងជនដៃដល់ដើម្បីចាត់ការតាមច្បាប់៕