ម៉ាឡេស៊ីចេញច្បាប់ថ្មី! បើនរណាហ៊ានតែយកឧបករណ៍ទាំងនេះតាមខ្លួន អាចជាប់គុករហូតដល់១០ឆ្នាំ
ដោយ Heng  ថ្ងៃទី 17 April, 2019  ម៉ោង 10:26 | រាយការណ៍​ពិសេស, អន្តរជាតិ

(ម៉ាឡេស៊ី)៖ សម្រាប់ក្រុមក្មេងស្ទាវមួយចំនួនពេលដើរលេងម្តងៗគេសង្កេតឃើញថា ពួកគេតែដាក់កូនកាំបិត ដាវ ពូថៅ ឬអាវុធផ្សេងៗជាប់ខ្លួនជានិច្ច ក្រោមហេតុផលថា ពួកគេរក្សាអាវុធទាំងនោះ ដើម្បីទុកការពារខ្លួនក្រែងមានអ្នកណាម្នាក់ចង់វាយប្រហារពួកគេ។ យ៉ាងណាក្តី ការអះអាងនេះគ្រាន់តែជាលេសដោះសាររបស់ពួកគេប៉ុណ្ណោះ ដ្បិតពួកគេចង់ប្រើប្រាស់អាវុធទាំងនោះក្នុងគោលបំណងផ្សេងទៀត។

ដើម្បីដេញជើងក្រុមជនខិលខូចទាំងនេះម៉ាឡេស៊ីបានចេញច្បាប់ថ្មីមួយ ដោយកំណត់ថា ជនណាដែលដាក់យកអាវុធខុសច្បាប់តាមខ្លួនដូចជាដាក់នៅក្នុងកាបូបស្ពាយ ឬនៅក្នុងរថយន្តជាដើម អាចប្រឈមនឹងការជាប់គុករហូតដលទៅ ១០ ឆ្នាំ និងពិន័យជាប្រាក់យ៉ាងច្រើនទៀតផង។ ហើយអាវុធទាំងនោះរួមមាន

១. កូនកាំបិតស្នៀត ឬកាំបិតប្រភេទជាអាវុធគ្រប់ប្រភេទ, ២. ដាវតូច ធំ វែង ខ្លីគ្រប់ប្រភេទ, ៣. ពូថៅតូចធំដែលសម្រាប់ប្រើជាអាវុធ, ៤. ស្នាប់ដៃ, ៥. ត្រវ៉ាក់ម៉ូតូ ដែលច្នៃជាអាវុធសម្រាប់វាយគ្នា, ៦. ដំបង ឬបំពងទីបដែលច្នៃជាអាវុធសម្រាប់វាយគ្នា, ៧. ដែកស្រួចដែលច្នៃជាអាវុធសម្រាប់វាយគ្នា, ៨. ព្រួញ និងគ្រាប់ព្រួញក្បាលដែក, ៩. កាំភ្លើងខ្យល់, ១០. សម្ភារៈផ្សេងៗគេច្នៃជាអាវុធ និងអាចបង្កគ្រោះថ្នាក់ដល់ជីវិត។

ដោយឡែកករណីនេះនៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលគួរបង្កើតច្បាប់នេះ ផងដែរដើម្បីទប់ស្កាត់ជនទុច្ចរិតក្នុងសង្គមខ្មែរកំពុងប្រើប្រាស់ឧប្បករណ៍រឹងទាំងនេះកាប់សម្លាប់គ្នាជាហូហែរនៅទីសាធារណៈ បង្កអសន្តិសុខសង្គម ហើយគួរតែកំហិតទោសបញ្ញតិឱ្យធ្ងន់មិនខុសពីប្រទេសម៉ាឡេនោះដែរ ដើម្បីសេចក្តីសុខសាន្តពលរដ្ឋស្លូតត្រង់៕

loading...