ស្ទាវ២នាក់ ជិះម៉ូតូ គ្រវីដាវសាំម៉ូរៃ តាមផ្លូវសាធារណៈគម្រាមសន្តិសុខ ក្រោយពីចាប់ខ្លួនឆែកឃើញផ្ទុកសារធាតុញៀនក្នុងខ្លួន១ករណីទៀត
ដោយ Heng  ថ្ងៃទី 16 April, 2019  ម៉ោង 14:03 | សន្តិសុខ​សង្គម

(ខេត្តរតនគិរី)៖ ស្ទាវឈាមរាវ២នាក់ សំដែងចេតនាល្មើស ជិះម៉ូតូគ្រវីដាវសាំម៉ូរៃ តាមផ្លូវសាធារណៈបង្កការភ័យខ្លាចដល់អ្នកដទៃ ត្រូវសមត្ថកិច្ចដេញតាមចាបើក្របួចជាប់កាលពីវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នៅក្នុងសង្កាត់ ឡាបាសៀក ក្រុងបានលុង ខេត្តរតនគិរី។

ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានក្រុងបានលុងធ្វើការឃាត់ខ្លួន ពីបទពាក់ព័ន្ធករណី ប្រើប្រាស់អាវុធខុសច្បាប់ និងជិះម៉ូតូក្រវីដាវសាម៉ូរៃ តាមផ្លូវសាធារណៈប៉ះពាល់ដល់សន្តិសុខ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ជនសង្ស័យទី១-ឈ្មោះ ចាន់ឌី រៀម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរ មិនពិតប្រាកដ មានផ្ទុកសារធាតុ ញៀនក្នុងខ្លួនវិជ្ជមាន(+) ។ ទី២-ឈ្មោះ ចៀល ឡើត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ទំពួន មុខរបរ មិនពិតប្រាកដ មានផ្ទុកសារធាតុញៀនក្នុងខ្លួនវិជ្ជមានក្នុងខ្លួន(+)។

សមត្ថកិច្ចជាជំហ៊ានដំបូងកំពុងឃាត់ខ្លួនជនសង្ស័យបជា ណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង និងនិងកំពុងកសាងសំណុំរឿង ដែលមានពីរករណីល្មើសទី១ៈប្រើប្រាស់អាវុធខុសច្បាប់ និងជិះម៉ូតូក្រវីដាវសាម៉ូរៃ តាមផ្លូវសាធារណៈ, ទី២ៈ មានផ្ទុកសារធាតុញៀនក្នុងខ្លួនវិជ្ជមានក្នុងខ្លួន(+) ដែលនឹងប្រឈមចំពោះមុខច្បាប់ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...