ឆ្នៃគ្រាប់បែកបោកចាប់ត្រីរាប់ភ្លេច តែភ្លាត់ស្នៀតផ្ទុះស្លាប់ខ្លួនឯង
ដោយ Heng  ថ្ងៃទី 15 April, 2019  ម៉ោង 14:16 | សន្តិសុខ​សង្គម

(ខេត្តស្ទឹងត្រែង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពី
យកគ្រាប់បែកទៅកែច្នៃ ដើម្បីបំផ្ទុះសម្លាប់ចាប់យកត្រី តាមទម្លាប់នេសាទត្រីរបស់គាត់។ ហេតុការណ៍កនេះបានកើត ឡើងកាលពីវេលាម៉ោង ៤ និង ៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចជួរកែងលួង ភូមិញ៉ាងសុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់កែច្នៃនោះមានឈ្មោះ លួន រ៉ាល់ អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ នៅមុនពេលកើតហេតុ បុរសរូបនេះ បានយកគ្រាប់កែច្នៃ ក្នុងគោលបំណង បំផ្ទុះយកត្រីទំនងជាបំផ្ទុះគ្រាប់មានកំហុសបច្ចេកទេស បែរជាផ្ទុះសម្លាប់ខ្លួនឯងទៅវិញ។

សមត្ថកិច្ចបន្តឱ្យដឹងថា ជនរងគ្រោះតែងតែកែច្នៃគ្រាប់ ធ្វើជាមធ្យោបាយប្រកបមុខរបរជាអ្នកនេសាទជាមួយនឹងភរិយារបស់គាត់ជាប្រចាំ តែថ្ងៃកើតហេតុស្ត្រីជាភរិយាមិនបានទៅជាមួយទេ។ ហើយបុរបរូបនោះបានជួបហេតុការណ៍អាក្រក់តែម្នាក់ឯង។ ក្រោយពីប្តីជួបគ្រោះថ្នាក់ស្ត្រីជាប្រពន្ធបានយកប្ដីរបស់ខ្លួនមកកាន់មណ្ឌលសុខភាពស្រុកសៀមប៉ាង តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ទើបបណ្ដាលឱ្យប្តីរបស់គាត់ស្លាប់តែម្តង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...