អុជធូបទទួលទេវតាឆ្នាំថ្មី (ព្រះនាង ទង្ស ទេវី) នៅជាន់លើនាំគ្នាចុះមកជាន់ក្រោម ភ្លើងឆាបឆេះផ្ទះម៉ត់
(ខេត្តកោះកុង)៖ ដុតទៀនធូបទទួលទេវតា មិនថែមើលភ្លើង បានបង្កឱ្យឆេះផ្ទះ១ខ្នងអស់ទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង០០ នាទីល្ងាច នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រោយហាង អៀង អាយ ចាស់ ស្ថិតក្នុងភូមិ ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយកើតហេតុកម្លាំងអគ្គីភ័យបានចុះទៅអន្តរាគមន៍ និង ទប់ស្កាត់ មិនឱ្យមានការរាលដាលទៅផ្ទះពលរដ្ឋដែលនៅក្បែរនោះទេ ដោយបានប្រើប្រាស់អស់ទឹកចំនួន១០ឡាន ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ កែន គឹមហាន ភេទប្រុស អាយុ៤៧ឆ្នាំ បានលើកឡើងថា ករណីដែលបង្កឱ្យមានអគ្គីភ័យឆាបឆេះបែបនេះ គឺបណ្តាលមកពីគាត់អុជធូកនៅជាន់លើ ហើយនាំគ្នាមកអង្គុយលែងនៅជាន់ក្រោម៕
Loading...
loading...