បើកលេងល្បែងស៊ីសងខុសច្បាប់នៅស្រុកស្អាង​ បាន៥ថ្ងៃ ក្រោយពីដឹងដល់មេប៉ូលិសខេត្តបញ្ជាឱ្យចុះបង្កហរាបភ្លាម
ដោយ Heng  ថ្ងៃទី 15 April, 2019  ម៉ោង 12:30 | សន្តិសុខ​សង្គម

(​ខេត្តកណ្តាល)៖ នគរបាលខេត្តកណ្តាល បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ មានដូចជា សង្វៀន ជល់​មាន់ និង​វង់​អាប៉ោង នៅ​ចំណុច​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩​។

​ប្រមាណ ៣០០​នាក់ ដែល​ស្ថិតក្នុង​ទីតាំង​លេងល្បែង​បាននាំគ្នា​រត់​ជាន់ជើងគ្នា​ចោល​ម៉ូតូ ឡាន​។ ប៉ុន្តែ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​យ៉ាងហោចបានចំនួន​០៤​នាក់​ជាភស្តុតាង។

​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ខាងលើនេះ​បាន​បើក​ឲឱ្យលេង រយៈពេល​៥​ថ្ងៃ​មកហើយ ដោយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​មិន​មិនឮ រហូតមកដល់​ថ្ងៃទី​១៤ ខែមេសា នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្ស្នងការនគរបាលខេត្តកណ្តាលបានដឹង ហើយហើយបានបញ្ជាផ្ទាល់ឱ្យកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល កម្លាំង​តម្រួត​បទបញ្ជា និង​អ​ន្តា​គម​ន៍ សេនាធិ ការ និង​កម្លាំង​វរ​ព្រំដែន​ជើងគោក ៦០៥ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល ចុះ​បង្ក្រាប។

​ជនសង្ស័យ​ជាច្រើន​នាក់ រត់គេចខ្លួន សមត្ថកិច្ច ស្ទាក់​ឃាត់ខ្លួន​បាន​០៤​នាក់ រួមមាន៖ ទី១.​ឈ្មោះ ឈុន ហួរ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​។​ ទី២.​ឈ្មោះ ប៉េង ឡេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ភូមិ​ចំប៉ា​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​។​ ទី៣.​ឈ្មោះ ខេង មករា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិ​ស្វាយ​កណ្ដាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​។​ ទី៤.​ឈ្មោះ គៀង ហៀ​ង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ភូមិ​ព្រែក​ប៉ាង ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល (​ឃាត់ខ្លួន​) ។​

​ចំណែក​ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ​ឈ្មោះ (អ៊ន) ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ចុង​កោះ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល រត់គេចខ្លួន​។​

​វត្វត្ថុតាងចាប់យកមានដូចជា៖ មាន់​ជល់​០៦​ក្បាល (​ងាប់ ០២​ក្បាល​) ជញ្ជីង ០១ ស្កុ​ត រុំ​ជើងមាន់ ៤​ប្រអប់​ធំ កន្ត្រក់​ដាក់​មាន់​០៩ កៅអី ៥៩ ម៉ូតូ ៨១​គ្រឿង​ និង​ឡាន ០២​គ្រឿង​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...